ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

តើការប្រឡងយកប័ណ្ណបើកបររថយន្តធុនធំរបស់សាលាបង្រៀននិមិត្តមានជ័យនៅថ្ងៃអង្គារទី 4 ខែកុម្ភៈឆ្នាំ 2025 នេះនឹងមានអ្វីប្រែប្រួលខ្លះ!

បន្ទាយមានជ័យ: យោងតាមប្រភពព័ត៌មានពីសិស្សដែលជាបេក្ខជននោះបានបង្ហើបប្រាប់សារព័ត៌មានដេលីខ្មែរ ដោយសុំលក្ខខណ្ឌមិនបញ្ចេញឈ្មោះបញ្ជាក់ថា  សាលាបង្រៀនបើកបររថយន្តនិមិត្តមានជ័យ នៅថ្ងៃទី៤ខែគុម្ភះឆ្នាំ២០២៥នេះ មានការបើកវគ្គប្រឡងយកប័ណ្ណបើកបររថយន្តធុនធំ ហើយករណីនេះ តើនឹងមានអ្វីប្រែប្រួលខ្លះ ពោល ចំនួនជាប់ដោយសមត្ថភាពមានបរិមាណច្រើនឬមានធ្លាក់ច្រើន។

បើតាមប្រភពព័ត៌មានពីបេក្ខជនដែលបានដាក់ពាក្យរៀនបណ្ដុះបណ្ដាលជំនាញបើកបររថយន្តធុនធំនៅខេត្តបន្ទាយមានជ័យក្រុងសេរីសោភ័ណ្ឌនៅក្នុងសាលាបង្រៀនបើកបររថយន្តនិមិត្តមានជ័យបានលើកឡើងថា នៅថ្ងៃស្អែកនេះមានការប្រឡងមែន អញ្ចឹងសូមបងប្អូនទាំងអស់គ្នាចាំតាមដានទាំងអស់គ្នាតើការប្រឡងថ្ងៃស្អែកនេះមានភាពមិនប្រក្រតីដូចអ្វីដែលបេក្ខជនពីមុនបានប្ដឹងទៅសារព័ត៌មន ពិតប្រាកដឬអត់ ? ខាងសារព័ត៌មានដេលីខ្មែរនិងធ្វើការលំអិតព័ត៌មាននេះនៅថ្ងៃបន្ទាប់ពីការប្រឡងចប់។

សូមជម្រាបថា នៅពេលមានការផ្សព្វផ្សាយករណីការប្រឡងនៅថ្ងៃទី 4 ខែកុម្ភៈឆ្នាំ 2025 នេះ។នេះ គឺប្រាកដជា ខាង មន្ត្រីជំនាញរបស់មន្ទីរសាធារណការខេត្តបន្ទាយមានជ័យនិងធ្វើការត្រួតពិនិត្យនិងវាយតម្លៃខ្ពស់តាមជំនាញនិងគោរពតាមគោលការណ៍របស់ក្រសួងឲ្យបានម៉ឺងម៉ាត់ ដើម្បីកុំឲ្យមានការយល់ច្រឡំចំពោះមហាជនមកលើមន្ត្រីតទៅទៀត។សង្ឃឹមថាថ្ងៃស្អែកនេះទាំងខាងសាលាបង្រៀនបើកបរនិមិត្តមានជ័យនិងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យនិងអនុវត្តតាមគោលការណ៍របស់ក្រសួងឲ្យបានខ្ជាប់ខ្ជួននិងត្រឹមត្រូវ ដើម្បីជាផលប្រយោជន៍ដល់សង្គមនិងប្រជាពលរដ្ឋ និងស្របទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាលដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ។

ប្រភពខាងលើបញ្ជាក់ថា. បើសិនជាមានទិន្នន័យការប្រឡងខុសប្រក្រតីមែន អញ្ចឹងប្រាកដជាដូចនឹងអ្វីដែលខាងសារព័ត៌មានបានចុះផ្សាយកន្លងមក  ដូចការប្ដឹងរបស់បេក្ខជនឬក៏សិស្សពីមុនមកហើយពិតប្រាកដមែនហើយ។
សារព័ត៌មាន ដេលីខ្មែរ នៅពុំទាន់អាចសុំការបំភ្លឺពីម្ចាស់សាលាបង្រៀននិមិត្តមានជ័យបាននៅឡើយទេ ជុំវិញការប្រលងនេះ។

សារព័ត៌មាន ដេលីខ្មែរនឹងតាមដានមើលការប្រឡងនៅថ្ងៃទី 4 នេះ តើដូចអ្វីដែលបេក្ខជនឬក៏សិស្សដែលបានទៅដាក់ពាក្យរៀនបាននិយាយពិតប្រាកដ ឬយ៉ាងណា ដូច្នោះ ដេលីខ្មែរ នឹងតាមដានមើលការប្រឡងនេះជាក់ស្ដែងនៅថ្ងៃស្អែកបន្តទៀត។