ខេត្តតាកែវ៖ រសៀល ថ្ងៃទី២ ខែកុម្ភះ ឆ្នាំ២០២៥, លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ព្រមទាំងសហការី បានបន្តអញ្ជើញចុះសួរសុខទុក្ខ និងត្រួតពិនិត្យការប្រេីប្រាស់ឥណទានរបស់ លោក សាប់ សារុន ម្ចាស់កសិដ្ឋានចិញ្ចឹមបង្កង និងមានស្រះចិញ្ចឹមចំនួន ២០ស្រះ។
បច្ចុប្បន្ន កសិដ្ឋាន របស់លោក អាចដាក់កូនបង្កងចិញ្ចឹមបានចំនួន ៣៨០ ០០០ កូន លេីផ្ទៃដី ១០ហិកតា ដែលមានមូលដាន នៅភូមិព្រៃដកពរ ឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ។