ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បង្ហោះសារឈឺចាប់ចំពោះការប្រមាថរបស់ជនអគតិមួយចំនួនមកលើក្រុមគ្រួសារ ដែលលះបង់ដើម្បីបុព្វហេតុជាតិ និងមាតុភូមិនាពេលកន្លងមក ក៏គួរតែទទួលស្គាល់ពីចាស់ទុំរបស់សមាជិកគ្រួសារលោក ក្នុងសង្គមខ្មែរដែលមានអារ្យធម៌ថ្កុំថ្កើង និងថ្លៃថ្នូរដែរ។

លោក ហ៊ុន ម៉ានី បានរៀបរាប់យ៉ាងដូច្នេះថា «ខ្ញុំពិតជាមិនអាចទទួលយកបាន នូវទង្វើរបស់ជនអគតិមួយក្រុម ដែលបានប្រើប្រាស់ពាក្យពេចន៍អសុរស ប្រមាថកាតទានមកដល់សមាជិកក្រុមគ្រួសារខ្ញុំឡើយ។ បើទោះពួកគេមិនទទួលស្គាល់នូវការលះបង់របស់ក្រុមគ្រួសារខ្ញុំ ក្នុងបុព្វហេតុជាតិ និងមាតុភូមិនាពេលកន្លងមក ក៏គួរពួកគេត្រូវទទួលស្គាល់នូវភាពចាស់ទុំរបស់ពួកគាត់ក្នុងសង្គមខ្មែរ ដែលមានអារ្យធម៌ថ្កុំថ្កើង និងថ្លៃថ្នូរដែរ»។
គួរជម្រាបថា ការបង្ហោះសារបែបនេះរបស់លោក ហ៊ុន ម៉ានី ធ្វើឡើងបន្ទាប់ពីប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រុមប្រឆាំងជ្រុលនិយមដែលមានមូលដ្ឋាននៅក្រៅប្រទេស បានបង្ហោះវីដេអូប្រើប្រាស់នូវពាក្យពេចន៍អសុរស មកលើសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការដឹកនាំប្រទេស៕