ចឹងចូវ៖ យប់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ ឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា និងលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ព្រមទាំងគណៈប្រតិភូតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិចឹងចូវ នៃទីក្រុងចឹងចូវ ខេត្តហឺណាន សាធារណរដ្ឋប្រជាមានិតចិន ប្រកបដោយសុខសុវត្ថិភាព ព្រមទាំងមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពី លោកជំទាវ Zhang Min អភិបាលរងខេត្តហឺណាន ដើម្បីត្រៀមចូលរួមព្រឹត្តិការណ៍បិទយុទ្ធនាការ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤» ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥។