ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អាមេរិកនឹងជួបចរចាជាមួយកូរ៉េខាងជើងដោយគ្មានបុរេលក្ខខណ្ឌទេ

តំណាងពិសេសរបស់សហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចចរចាជាមួយកូរ៉េខាងជើង លោក Stephen Biegun បាននិយាយកាលពីថ្ងៃពុធ ទី១៩ ខែមិថុនានេះថា អាមេរិកនឹងចាប់ផ្តើមចរចាសាជាថ្មីជាមួយកូរ៉េខាងជើង ដោយមិនមានបុរេលក្ខខណ្ឌនោះទេ ។

លោក Stephen Biegun បានបន្ថែមថា ទ្វារនៅតែបើកចំហរសម្រាប់កិច្ចចរចាក្នុងដំណើរឈានឆ្ពោះទៅរកការរំសាយកម្មវិធីនុយក្លេអ៊ែរកូរ៉េខាងជើង ទោះបីជាកិច្ចចរចានេះ កំពុងជាប់គាំងក៏ដោយ ។

សេចក្តីប្រកាសរបស់លោក Stephen Biegun ត្រូវបានធ្វើឡើងខណៈដែលប្រធានាធិបតីរបស់ប្រទេសចិន លោក ស៊ី ជីនពីង កំពុងបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងនៅថ្ងៃព្រហស្បតិ៍នេះ ៕