ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឯកឧត្តម សូ ម៉ារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួមកម្មវិធីបើកពិធីបុណ្យទន្លេលើកទី៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី

(តាកែវ):នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម សូ ម៉ារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានអញ្ជើញចូលរួមកម្មវិធីបើកពិធីបុណ្យទន្លេលើកទី៩ ក្រោមប្រធានបទ “គុណតម្លៃនៃទន្លេ៖ ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍ធម្មជាតិ” នៅក្រុងដូនកែវ ខេត្តតាកែវ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទស្សនាស្តង់ពិព័រណ៍ សមាគម អ.ម.ត នាពិធីបុណ្យទន្លេ លើកទី៩ ឆ្នាំ២០២៥ នៅខេត្តតាកែវ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានអញ្ជើញទស្សនាស្តង់ពិព័រណ៌សមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ក្នុងដំណើរទស្សនាស្តង់ពិព័រណ៍ នាព្រឹត្តិការណ៍បើកជាផ្លូវការពិធីបុណ្យទន្លេ លើកទី៩ ក្រោមប្រធានបទ “គុណតម្លៃនៃទន្លេ៖ ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍ធម្មជាតិ” ដែលប្រព្រឹត្តទៅនាថ្ងៃទី២១-២៣ ខែមីនា ឆ្នាំ២០២៥ ក្នុងខេត្តតាកែវ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ ព្រមទាំងភ្ញៀវជាតិ-អន្តរជាតិ យ៉ាងច្រើនកុះករ៕