នៅវេលាម៉ោង២៣និង៣០នាទីយប់ នាថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២៥ ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចចលនាសត្វរបស់អគ្គដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានចុះឃាត់ចាប់រថយន្តមួយគ្រឿង ដឹកសត្វជ្រូករស់ចំនួន ៨៩ក្បាល លើផ្លូវជាតិលេខ១១៤ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ តាមការបញ្ជាក់ពីអ្នកបើកបររថយន្តដឹកសត្វជ្រូកថា សត្វជ្រូកទាំងអស់នេះត្រូវបានដឹកចេញពីប្រទេសវៀតណាម តាមច្រករបៀង ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ ឆ្ពោះមកលក់ចែកចាយនៅរាជធានីភ្នំពេញដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។
ក្រុមការងារបាននាំយកវត្ថុតាងនិងបទល្មើសយ៉ាងនេះទៅរក្សាទុកនៅចត្តាឡីស័ក របស់អគ្គដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ដើម្បីចាត់ការទៅតាមនីតិវិធី។