ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឃាត់ចាប់រថយន្តមួយគ្រឿង ដឹកសត្វមាន់រស់ចំនួន ៥៥ទ្រុង ស្មើនឹង៦៦០ក្បាល សង្កាត់បាគូ ខណ្ឌដង្កោដឹកសត្វមាន់ចេញពីប្រទេសវៀតណាមតាមច្រករបៀង ស្រុកគិរីវង់ ខេត្តតាកែវ

នៅវេលាម៉ោង០៦និង០៥នាទីព្រឹក នាថ្ងៃទី ០៣ ខែមេសា ឆ្នាំ២០២៥ ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចចលនាសត្វនៃអគ្គដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានចុះឃាត់ចាប់រថយន្តមួយគ្រឿង ម៉ាកSSANGYONG ISTANA ដឹកសត្វមាន់រស់ចំនួន ៥៥ទ្រុង ស្មើនឹង៦៦០ក្បាល លើផ្លូវចំការដូង ជិតភ្លើងស្តុបបាគូ សង្កាត់បាគូ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ រថយន្តខាងលើបានដឹកសត្វមាន់ចេញពីប្រទេសវៀតណាម តាមច្រករបៀង ស្រុកគិរីវង់ ខេត្តតាកែវ ឆ្ពោះមកលក់ចែកចាយនៅរាជធានីភ្នំពេញដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។
ក្រុមការងារបាននាំយកវត្ថុតាងនិងបទល្មើសទាំងនេះទៅរក្សាទុកនៅចត្តាឡីស័ក របស់អគ្គដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ដើម្បីចាត់ការទៅតាមនីតិវិធី។