រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង២០៖១៥នាទី កម្លាំងជំនាញ (ក៧) នៃមន្ទីរ ប្រឆាំងគ្រឿងញៀន សហការជាមួយស្នងការដ្ឋាន រាជធានីភ្នំពេញ ដោយមានការដឹកនាំនិង សម្របសម្រួលពីព្រះរាជអាជ្ញារង នៃអយ្យការអម សាលាដំបូងសាលាដំបូងរាជធានីភ្នំពេញ លោក គឹម ហុងសាន បានចុះស្រាវជ្រាវស៊ើបអង្កេតរហូតឈាន ទៅបង្ក្រាបករណីរក្សាទុក ដឹកជញ្ជូន និងជួញដូរ ដោយ ខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅចំណុចតាម បណ្តោយផ្លូវបុរីអង្គរ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សី កែវ រាជធានីភ្នំពេញ។
ការបង្ក្រាបនេះ កម្លាំងជំនាញចាប់ខ្លួនជនល្មើស ២នាក់ ឈ្មោះ រ៉េន ដារ៉ា ភេទប្រុស ជនជាតិ ខ្មែរ អាយុ ៤២ឆ្នាំ និងឈ្មោះ ភី សៀងអាន ភេទប្រុស ជនជាតិ ខ្មែរ អាយុ ៤៤ឆ្នាំ ដោយចាប់យកគ្រឿងញៀនប្រភេទ មេតំហ្វេតាមីន (ICE) ទម្ងន់ ៣៩៩៤ ក្រាម (៣គីឡូ ៩៩៤ក្រាម)។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបាន សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន កសាង សំណុំរឿង បញ្ជូនទៅកាន់អយ្យការអមសាលាដំបូង រាជធានីភ្នំពេញតាមនីតិវិធី៕