លោក រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានថ្លែងបែបនេះនេះក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានសាលាដំបូងខេត្តព្រះវិហារថ្មី នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩។
លោក រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានមានប្រសាសន៍ថា ការប្រកាសផ្ទេរ និងចូលកាន់មុខតំណែងប្រធានសាលាដំបូងខេត្តព្រះវិហារថ្មីនៅពេលនេះ មិនមែនជារឿងចម្លែកនោះទេ ព្រោះឲ្យតែដល់ពេលវេលា ដែលបានចែង ចំពោះអាណត្តិនៃការកាន់តំណែងប្រធានសាលាដំបូងរាជធានី ខេត្តនីមួយៗ គឺត្រូវតែដូរហើយ។
សូមបញ្ជាក់ថា លោក អៀង គឹមថុល អតីតប្រធានសាលាដំបូងខេត្តស្ទឹងត្រែង ត្រូវបានតែងតាំង ជំនួសលោក ទៀង សុថា ដែលត្រូវផ្ទេរតំណែងទៅកាន់ជាប្រធានសាលាដំបូងខេត្តមណ្ឌលគិរី។
ពិធីប្រកាសចូលកាន់តំណែងថ្មីនេះ ក៏មានការចូលរួមពីលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរក្រុង ស្រុកទាំង៨ផងដែរ៕