ភ្នំពេញ៖ លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម មកជាអភិបាលខេត្តព្រះសីហនុ ជាមួយគ្នានេះ លោក ប្រាក់ សុវណ្ណ ពីអភិបាលរងខេត្តស្វាយរៀង ត្រូវបានតែងតាំងជា អភិបាលខេត្តព្រះវិហារ ចំណែកលោក អ៊ុន ចាន់ដា ពីអភិបាលខេត្តព្រះវិហារ មកជាអភិបាលខេត្តកំពង់ចាមវិញ។
លោក ខៀវ សុភ័គ ប្រធានខុទ្ទការល័យក្រសួងមមហាផ្ទៃ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានមានប្រសាសន៍បញ្ជាក់ប្រាប់ បណ្តាញសារព័ត៌មាននៅមុននេះបន្តិចថា ពាក្យស្នើសុំរបស់សម្តេចក្រឡាហោម ស ខេង កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ គឺបានដាក់ទៅសម្តេចតេជោ ហ៊ុន សែន ដើម្បីស្នើសុំផ្ទេរភារកិច្ចខាងលើនេះ។
លោកបានបញ្ជាក់ថា «សម្តេចក្រឡាហោមបានសុំយល់ការព្រមជាគោលការណ៍ពីសម្តេចតេជោរួចហើយ។ សម្តេចតេជោបានឯកភាព»៕