ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

តើ​​សហគ្រាសក្នុងស្រុក​​​ធ្វើ​ដូចម្តេច​ដើម្បី​​ទទួលបាន​អនុគ្រោះពន្ធ១%​​​​ពីរាជរដ្ឋាភិបាល​​​​?

លោក គាត​ ហេង អគ្គនាយក​ក្រុមហ៊ុន Cam Account & Tax Service Co Ltd បាន មានប្រសាសន៍ថា ចាប់ពីពេលនេះទៅ​​ម្ចាស់​​សហគ្រាស និងក្រុមហ៊ុននៅ​​​​​​​​កម្ពុជា​​ត្រូវ​​​​អនុវត្ត​​​តាម​សេចក្តី​​ប្រកាសរបស់​ក្រសួង​សេដ្ឋកិច្ច ​​និងហិរញ្ញវត្ថុឲ្យ​​បានពេញលេញ​​​ ​​ដើម្បី ទទួល​បាន​​​ការលើក​លែង​​​ពន្ធ​អនុគ្រោះ​១% ហើយ​សហគ្រាសទាំងនោះ​ត្រូវ​​​​​អនុវត្តឲ្យ​បាន​ និងមាន​​​​​​​បញ្ជីស្នាមគណនេយ្យរបស់​ក្រុមហ៊ុន​ ដែល​គ្រប់​អ្នកវិនិយោគ​​​ត្រូវអនុវត្តទៅ​តាម​សេចក្តីណែនាំពីក្រសួង​​សេដ្ឋកិច្ច​និងហិរញ្ញវត្ថុ​​​កាលពីខែមេសា​​ឆ្នាំ២០១៧។​

​​លោក​បាន​មានប្រសាសន៍ទៀតថា​​​ ការធ្វើ​ដូច្នោះ​​បាន​​ទើបអាច​​ទទួល​បាន​ការលើក ទឹក ចិត្ត​ពី​​រាជរដ្ឋាភិបាល​​​​លើ​ពន្ធ​​​អនុគ្រោះ​១% ​​ប្រចាំឆ្នាំ​​​ ប៉ុន្តែ​ចំណែក​​​ក្រុមហ៊ុន ​​និងអ្នក​វិនិយោគពីក្រៅប្រទេសវិញ​គឺ​​​​មានលក្ខណៈ​សម្បត្តិ​​​​​គ្រប់​​គ្រាន់​​​ហើយ ​​អាចទទួលបាន​ការ អនុគ្រោះ​​ពីរាជរដ្ឋាភិបាល ដោយមិន​មានការព្រួយ​បារម្ភ​​នោះ​​ទេ​​​។​

​​លោក​បានថ្លែងទៀតថា ​​​​​​ការអនុវត្ត​បញ្ជីស្នាម​​​គណនេយ្យនិងការប្រកាសពន្ធ​ត្រូវអនុវត្ត​តាម​ច្បាប់​ហើយ​​​ជាកាតព្វកិច្ចរបស់​ម្ចាស់​​​អាជីវកម្ម​នីមួយ​​ៗ​​​​​​ ​​និង​សហគ្រាស​ត្រូវធ្វើ​ឲ្យ​ទាន់ ពេលវេលា​​ក៏ដូចជាលក្ខ័ណ្ឌ​របស់​អគ្គនាយក​ដ្ឋានពន្ធ​​ ដែលបា​នកំណត់ ដើម្បីទទួល​បាន​ការលើកទឹកចិត្ត​​​​ផងដែរពីរាជរដ្ឋាភិបាល​កម្ពុជា។

​​លើសពីនេះលោកអះអាង​​ថា«​លក្ខ័​​​ណ្ឌមួយ​ចំនួន​ដែលអ្នកវិនិយោគិន​បរទេសនឹង​​​ទទួល​បាន​​​​ការលើកលែង​​ពន្ធ​​អប្បបរិមា​​ ១%ពីរាជរដ្ឋាភិបាល​​​​​គឺ​ក្រសួង​​សេដ្ឋកិច្ច​និងហិរញ្ញវត្ថុ​​​​អាច​​អនុញ្ញាតិឲ្យអ្នកវិនិយោគទុន​ត្រូវ​​ស្នើសុំបានមកក្រសួងសេដ្ឋកិច្ច​​​​ ដោយ​​​អនុលោម តាមសេចក្តីប្រកាស​​កាលពីឆ្នាំ២០១៧កន្លងទៅ​ហើយ​​​ត្រូវ​​​​​​​​ធានាថារបាយការណ៍​គណ នីយ​​​និងហិរញ្ញវត្ថុ​​នោះ​​​មាន​​​​តម្លាភាព​ ​​និងស្តង់ដារ ​​​​គណនេយ្យភាពត្រឹម​ត្រូវ​​​​»។​​​

​​កាលពីថ្ងៃ ទី២៩ ឧសភា ២០១៩កន្លងទៅនេះ ​​សម្ដេច​​តេជោហ៊ុន សែន នាយករដ្ឋមន្ត្រី បានសម្រេចដកចេញនូវ “ពន្ធកាត់ទុក” (១% ដែលបានតម្រូវឲ្យពាណិជ្ជករបង់ មុន ទោះបីចំណេញឬខាតក៏ដោយ​​។ចំណែក​​​សម្រាប់​​​​​“ពន្ឋកាត់ទុក” នេះនឹងត្រូវលុប ចោល ព្រោះវា​​ជាប្រភេទបំណុលដែលហាក់ដូចជារដ្ឋទៅខ្ចីពីក្រុមហ៊ុន​​​​​ឯកជនមកទុក។

ហេតុ​​ដូច្នេះ ការបញ្ចប់ពន្ធកាត់ទុកនេះគឺនឹងបញ្ចប់នូវបំណុល រដ្ឋជាមួយនឹង ក្រុមហ៊ុន ឯក ជនចំនួន (១%) ដែលនឹងកាន់តែជួយជំរុញដល់ ការប្រកួត ប្រជែងក្នុងការ ឈាន ឡើងនៃសេដ្ឋកិច្ចរបស់កម្ពុជា ហើយក៏នឹងជួយដល់ផ្នែកឯកជន ក្នុងការរក្សា បាននូវទុន បន្ថែម ដើម្បីយក​​ទៅ​​ពង្រីកនូវអាជីវកម្មរបស់ខ្លួនផងដែរ ។

លើសពីនេះ ​​ចំពោះពេលវេលានៃការអនុវត្ត សម្ដេចតេជោនាយករដ្ឋមន្រ្តី បានស្នើឲ្យ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិង​​​ហិរញ្ញវត្ថុសិក្សាផ្ដល់យោបល់ ​​​ប៉ុន្តែ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់​​ថា ការអនុវត្ត​​​គួរចាប់ផ្តើមនៅចុងឆ្នាំ ២០១៩ឬក៏ឲ្យបាន លឿនជាងនេះតាមដែលអាចធ្វើទៅបាន។

ទន្ទឹមនឹងការដកចេញនូវ “ពន្ឋកាត់ទុក” សង្ឃឹមថា ក្រុមហ៊ុនឯកជននានា នឹងរកស៊ី បង់ ពន្ឋឲ្យ​​​បាន​​​​​​​​​​ត្រឹម​​​​​ត្រូវជូនរដ្ឋាភិបាល ដើម្បីយើងរីកចម្រើនទាំងអស់គ្នា៕