ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អគ្គនាយកដ្ឋាន ក.ប.ប. ជួបប្រជុំការងារផ្ទាល់ជាមួយតំណាងស្ថានទូតចក្រភពអង់គ្លេសប្រចាំកម្ពុជានិងតាមប្រព័ន្ធZoomជាមួយក្រុមការងារនៃអង្គភាពសុវត្ថិភាពផលិតផលនិងស្តង់ដានៃចក្រភពអង់គ្លេស

ភ្នំពេញ: ឯកឧត្តម គឹម មាសសុខសីហា អគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. នៅរសៀលថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៥នេះបានជួបប្រជុំការងារផ្ទាល់ជាមួយតំណាងស្ថានទូតចក្រភពអង់គ្លេសប្រចាំកម្ពុជានិងតាមប្រព័ន្ធ Zoom ជាមួយក្រុមការងារនៃអង្គភាពសុវត្ថិភាពផលិតផលនិងស្តង់ដានៃចក្រភពអង់គ្លេស រួមជាមួយលេខាធិការដ្ឋានអាស៊ានផ្នែកកិច្ចការអ្នកប្រើប្រាស់ ការប្រកួតប្រជែង និងកម្មសិទ្ធិបញ្ញា ដើម្បីពិភាក្សាអំពីយន្តការក្នុងការបង្កើតនូវកិច្ចទំនាក់ទំនង កិច្ចសហប្រតិបត្តិការ សំដៅដល់ការលើកកម្ពស់សិទ្ធិនិងអត្ថប្រយោជន៍របស់អ្នកប្រើប្រាស់ក្នុងព្រះរាជាណាចក្រកម្ពុជា។