ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ជួបជាមួយគណៈប្រតិភូធុរកិច្ចម៉ាឡេស៊ី ដឹកនាំដោយ លោកបណ្ឌិត Dato’ Sri Dr. Ricky Yaw ប្រធានសមាគមធុរកិច្ចម៉ាឡេស៊ី-កម្ពុជា (MCBA) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ។

សូមស្វាគមន៍ចំពោះធុរជនម៉ាឡេស៊ី ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជាដើម្បីស្វែងយល់ពីឱកាសវិនិយោគ និងពាណិជ្ជកម្មនៅកម្ពុជា ក្នុងវិស័យអចលនទ្រព្យ, វិស័យសំណង់, វិស័យកម្មន្តសាល, វិស័យលក់រាយ, វិស័យកសិកម្ម និងសេវាកម្មកម្រិតខ្ពស់, ព្រមទាំងបង្កើតភាពជាដៃគូក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយភាគីកម្ពុជា។
រាជធានីភ្នំពេញ រសៀលថ្ងៃព្រហស្បតិ៍ ទី២៦ មិថុនា ២០២៥