ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ស្វែងយល់គន្លឹះ៦ យ៉ាង​​​​​​ជួយអ្នកឱ្យ​ក្លាយជាអ្នកលក់អចលនទ្រព្យដ៏ជោគ​ជ័យនិងកំពូល​​

លោក ភារម្យ វិចិត្រដារ៉ា ដែលមានពិសោធន៍លើវិស័យ​អចលនទ្រព្យ​ជាង១០ឆ្នាំ​បាន​លើក​​ឡើងនូវ ៦ចំណុច​​សំខាន់ៗ ដែលជួយអ្នកឱ្យក្លាយជាអ្នកលក់អច​​ល​​ន​​ទ្រព្យ​ដ៏ជោគ​ជ័យនិងដល់ចំណុចកំពូលបាន ដោយលោកបញ្ជាក់ថា« ដោយ​​ឆ្លើយតប​ទៅ​នឹងសំនួរ ដែល​មនុស្សជាច្រើនតែងតែសួរមកខ្ញុំថា​ តើមានចំណុចអ្វីខ្លះដែ​លអាច​ទទួលបានជោគ​ជ័យ​ក្នុងវិស័យអចលនទ្រព្យនេះ»។

គន្លឹះទាំង៦យ៉ាងរួមមាន៖​​
១-យកចិត្តទុកដាក់ ក្នុងការ​បំពេញឯកសារអចលនវត្ថុ​, កិច្ចព្រមព្រៀងនិងកំណត់​ត្រា​ជួល ឬលក់សម្របសម្រួលការណាត់ជួបបង្ហាញ ពីផលិតផលអចលនទ្រព្យ និងការ​យល់​ដឹងពីការសរសេរកិច្ចសន្យា ហើយវាគឺជារឿងចាំបាច់បំផុតសម្រាប់ភ្នាក់ងារលក់ គឺជាការឆ្លុះបញ្ចាំងពីការមានចំណេះជំនាញ ហើយបង្កើនទំនុកចិត្តខ្ពស់ពីអតិថិជន​ ។
២-បង្កើតនិងចែកចាយខិត្តប័ណ្ណព្រឹត្តិបត្រ និងសម្ភារៈផ្សព្វផ្សាយដទៃទៀតការ​​ផ្សព្វ​ផ្សាយ គឺជារឿងចាំបាច់បំផុត មិនត្រឹមតែផ្តោតទៅលើប្រព័ន្ធអនឡាញតែមួយមុខ​ប៉ុណ្ណោះ​​នោះ​ទេ គឺពុំគួរបោះបង់ចោលការផ្សព្វផ្សាយតាមរយៈការជួបផ្ទាល់ ឬចែក​ខិត​ប័ណ្ណឡើយ ។
៣- បង្កើតនិងអនុវត្តប្រព័ន្ធឯកសារជាក្រដាសនិងអេឡិចត្រូនិចធ្វើការឆ្លើយឆ្លងនិងសម្ភារៈផ្សេងទៀតការត្រៀមការឆ្លើយឆ្លង និងត្រៀមចម្លើយជាមុន និងឯកសារដែលពាក់ព័ន្ធ ផ្សេងៗពីព្រោះការត្រៀមលក្ខណៈ ជាមុនគឺជាការត្រៀមខ្លួនសម្រាប់ឈ្នះ ។
៤-បង្កើត ឬត្រៀមថវិកាសម្រាប់ប្រតិបត្តិការប្រចាំខែត្រីមាសនិងប្រចាំឆ្នាំត្រៀម​ផែន​ការ​ហិរញ្ញវត្ថុនិងការចំណាយដែលទៀងទាត់កត្តាដែលនាំឱ្យមានការបរាជ័យដ៏ធំបន្ទាប់ពីដំណើរការនៃការលក់បានល្អប្រសើរនោះ គឺការគ្រប់គ្រងហិរញ្ញវត្ថុ ។
៥- ការ​បញ្ចូល​ទិន្នន័យយើងត្រូវតែមាន System​ (ប្រព័ន្ធដើម្បីគ្រប់គ្រងពត៌មានអតិថិជន និងធានាឱ្យបានល្អក្នុងការរក្សាទំនាក់ទំនង​, ហើយដឹងពីតម្រូវការ និងភាពចាំបាច់ ។
៦-បង្កើតផែនការទីផ្សារសម្រាប់ការផ្សព្វផ្សាយថែរក្សានិងគ្រប់គ្រងមូលដ្ឋានទិន្នន័យអតិថិជន,ការឆ្លើយតបទៅនឹងអ៊ីម៉ែល Facebook. Line Telegram និងការហៅ​ទូរស័ព្ទ​ធ្វើបច្ចុប្បន្នភាពគេហទំព័រ និងទម្រង់ប្រព័ន្ធផ្សព្វផ្សាយសង្គមឱ្យបានច្រើន ។