សៀមរាប៖ អគ្គលេខាធិការដ្ឋាននៃ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា(គ.ល.ក.)នៅថ្ងៃទី១៧ ខែកក្កដា គ.ស.២០២៥នេះបានសហការជាមួយរដ្ឋបាលខេត្តសៀមរាប រៀបចំកិច្ចប្រជុំពិភាក្សាស្តីពី “ការគ្រប់គ្រងប្រតិបត្តិការល្បែងពាណិជ្ជកម្ម និងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងគ្រប់ប្រភេទ”។
កិច្ចប្រជុំដែលរៀបចំឡើងនៅរដ្ឋបាលខេត្តសៀមរាបនេះ គឺ ក្រោមការដឹកនាំនិងសម្របសម្រួលដោយលោក ឃឹម ឧត្តម អនុប្រធាននាយកដ្ឋានកិច្ចការ គតិយុត្តនិងគ្រប់គ្រងអាជ្ញាបណ្ណ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម រស់ ភីរុណ អគ្គលេខាធិការ គ.ល.ក. និងលោក សំកុល សុចិត្រា អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ដោយមានការចូលរួមពីតំណាងអយ្យការអមសាលាដំបូង។
ជាមួយគ្នានេះមានការអញ្ជើញមកពីតំណាង បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត, ស្នងការដ្ឋាននគរបាលខេត្ត, ប្រធាន-អនុប្រធានមន្ទីរ, គណៈបញ្ជាការ ឯកភាពរដ្ឋបាលក្រុង-ស្រុក, ថ្នាក់ដឹកនាំនិងមន្ត្រីជំនាញនៃរដ្ឋបាលខេត្តសៀមរាប និងមន្ត្រីជំនាញនៃ គ.ល.ក. ប្រមាណ ៧៨ នាក់ផងដែរ។





















