ព្រះវិហារ៖ លោក អ៊ុក គឹមសាន អភិបាលរងខេត្តព្រះវិហារ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ នេះបានអញ្ជើញចុះជួបស្វែងយល់បន្ថែមអំពីភាពជោគជ័យ និងបញ្ហាប្រឈម របស់បងស្រី អ៊ឹម ណៃស្រៀង កសិករគំរូ ក្នុងឃុំស្រយ៉ង់ត្បូង ស្រុកគូលែន ខេត្តព្រះវិហារ ។
អ្នកស្រី អ៊ឹម ណៃស្រៀង គឺជា កសិករគំរូ ក្នុងឃុំស្រយ៉ង់ត្បូង ស្រុកគូលែន ខេត្តព្រះវិហារ ហើយបច្ចុប្បន្នអ្នកស្រីត្រូវបានជ្រើសរើសជាប្រធានសហគមន៍កសិកម្មក្នុងឃុំផងដែរ។




