ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ប្រធានអាស៊ាន៖ ម៉ាឡេស៊ីប្រើផ្កាយរណប ដើម្បីតាមដានបទឈប់បាញ់រវាងកម្ពុជា និងថៃ

ភ្នំពេញ:នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ដែលជាប្រធានផ្លាស់វេនអាស៊ាន នៅថ្ងៃទី៥ ខែសីហា បានលើកឡើងថា ម៉ាឡេស៊ី បានប្រើប្រាស់ផ្កាយរណប ដើម្បីតាមដានបទឈប់បាញ់រវាងកម្ពុជា និងថៃ។ ទន្ទឹមនេះ ប្រធានអាស៊ាន ក៏បានបញ្ជាក់ផងដែរថា កម្ពុជា និងថៃ បានឯកភាពឱ្យអនុព័ន្ធយោធាម៉ាឡេស៊ី និងសមភាគីអាស៊ានផ្សេងទៀត តាមដានពីចម្ងាយផងដែរ។

ពីកិច្ចប្រជុំរដ្ឋសភា ប្រមុខរដ្ឋាភិបាលម៉ាឡេស៊ី បានអះអាងថា ម៉ាឡេស៊ី ត្រូវបានប្រគល់សិទ្ធិក្នុងការជួយសម្របសម្រួលជម្លោះព្រំដេនរវាងកម្ពុជា និងថៃ រហូតដល់ជម្លោះត្រូវបានដោះស្រាយ។ ត្រង់ចំណុចនេះ លោកអាន់វ៉ា ទំនងបានន័យថា ម៉ាឡេស៊ី នៅតែជួយសម្របសម្រួលប្រទេសសមាជិកអាស៊ានទាំងពីរ ទោះលែងជាប្រធានផ្លាស់វេនក៏ដោយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Bernama៕

ជម្លោះព្រំដែនរវាងកម្ពុជា និងថៃ បានកើតមានក្រោយថៃ បានឈ្លានពានលើដែនអធិបតេយ្យរបស់កម្ពុជា៕

ដោយ៖ ធៀន ភារិន្ទ