ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ធនាគារអភិវឌ្ឍន៍ជនបទកំពុងអនុវត្តគម្រោងផលិត កម្មកសិកម្មចិញ្ចឹមសត្វតាមកិច្ចសន្យា

កន្លងមកទៅថ្មីៗនេះធនាគារអភិវឌ្ឍន៍ជនបទបានផ្តល់ហិរញ្ញប្បទានជំហានទីមួយដល់កសិករអ្នកចិញ្ចឹមជ្រូកមួយកន្លែងនិងជាកសិករគំរូ ដើម្បីអនុវត្តគម្រោងកិច្ចសន្យាកសិកម្មដែលមានទីតាំងស្ថិតនៅភូមិព្រែកក្រាញ់ ឃុំសាមគ្តី ស្រុកព្រៃណប់ ខេត្តព្រះ សីហនុ។
គម្រោងកិច្ចសន្យាកសិកម្មនិងផលិតកម្មតាមកិច្ចសន្យានេះគឺជាការជួយជ្រោមជ្រែងមួយបន្ថែមទៀតរបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈធនាគារអភិវឌ្ឍន៍ជនបទដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់កសិករអ្នកចិញ្ចឹមជ្រូក ហើយគម្រោងខាងលើនឹងធានានិរន្តរភាពក្នុងសង្វាក់ផលិតកម្មនៅលើទីផ្សារ។


គម្រោងផលិតកម្មកសិកម្មតាមកិច្ចសន្យាខាងលើនេះមិនត្រឹមតែជាការតភ្ជាប់ស្វាក់ផលិតកម្មនិងទីផ្សារដល់កសិករអ្នកចិញ្ចឹមជ្រូកប៉ុណ្ណោះទេ ហើយក្រុមហ៊ុនស៊ីភី ដែលជាភាគីមួយរូបដែរ ក្នុងចំណោមភាគីបីនៃកិច្ចសន្យាខាងលើបានធានាក្នុងការផ្តល់បច្ចេក ទេសនិងវ៉ាកសាំងការពារជម្ងឺរហូតដល់ប្រមូលផលសត្វលក់នៅ លើទីផ្សារ។
ក្រុមហ៊ុនស៊ីភីនិងធនាគារអភិវឌ្ឍន៍ជនបទមានផែនការជំរុញឲ្យកសិករចិញ្ចឹមជ្រូកជាលក្ខណៈកិច្ចសន្យានៅតាមបណ្តាខេត្តផ្សេងៗទៀតដូចជាខេត្តកំពង់ធំ និងតាមបណ្តាលខេត្តជាច្រើនទៀតដើម្បីបំពេញសេចក្តីត្រូវរបស់ទីផ្សារនិងការផ្គត់ផ្គង់សាច់ជ្រូកក្នុងស្រុកបង្កើនសេដ្ឋកិច្ចប្រជាពលរដ្ឋនៅតាមជនបទ។
អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ លោកបណ្ឌិត កៅ ថាច បានមានប្រសាសន៍ថា ធនាគារអភិវឌ្ឍន៍ជបមិនត្រឹមគិតគួរតែវិស័យស្រូវអង្ករតែប៉ុណ្ណោះទេ ហើយថែមទាំងបានជំរុញលើផលិតកម្មចិញ្ចឹមសត្វនឹងរៀបចំគម្រោងសាកល្បងមួយក្នុងការតភ្ជាប់ទីផ្សាររវាងកសិករអ្នកចិញ្ចឹមជ្រូកផ្ទាល់ ដោយមានការធានាទីផ្សារដល់កសិករ។
លោកអគ្គនាយកបានបន្ថែមទៀតថា គម្រោងកិច្ចសន្យានេះកសិករ អ្នកចិញ្ចឹមគ្រាន់តែមានតួនាទីថែរក្សាសត្វកឲ្យងាប់និងមាការធានាទីផ្សារសត្វជ្រូករស់នៅលើទីផ្សារ ហេតុដូច្នោះសម្រាប់កសិករអ្នកចិញ្ចឹមនឹងសប្បាយចិត្តជាមួយគម្រោងកិច្ចសន្យានេះ។

សម្រាប់ លោក ក្រាម ពិសី ម្ចាស់កសិកដ្ឋានម៉កសុខុមស្ថិតនៅភូមិព្រែកក្រាញ់ ឃុំសាមគ្តី ស្រុកព្រៃណុប ខេត្តព្រះសីហនុ ដែលកំពុងអនុវត្តគម្រោងហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍ជនបទនិងបច្ចុប្បន្នកំពុងតែទទួលជោគជ័យនោះ ដោយលោកបញ្ជាក់ថា« ការវិនិយោគលើកសិដ្ឋានចិញ្ចឹចជ្រូករបស់លោកបានចាប់ផ្តើមឡើងកាលពីឆ្នាំ២០១០ ដែលពេលនោះមានចន្លោះពី២ឬ៣រោងស្មើជាង១ ពាន់ក្បាលប៉ុណ្ណោះ» ។

លើសពីនេះលោកថា ក្រោយពីទទួលបានគម្រោងពីធនាគារអភិវឌ្ឍន៍ជនបទមកកសិដ្ឋានបានពង្រីករហូតដល់ ២៥រោង ហើយកាលនោះសម្រាប់ទីផ្សារវិញមានការឡើងចុះអត់ទៀតទាត់ធ្វើឲ្យកសិកដ្ឋានខ្លះមិនហ៊ានពង្រីកខ្លួនឬចិញ្ចឹមលក្ខណៈទ្រង់ទ្រាយធំនោះទេ។
លោកបានរៀបរាប់ទៀតថា ក្រោយពីទទួលហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍ជនបទដែលមានកិច្ចសន្យាបីភាគីរវាងម្ចាស់អ្នកចិញ្ចឹមជ្រូក ក្រុមហ៊ុនស៊ីភី និងធនាគារអភិវឌ្ឍន៍ជនបទរួចមកធ្វើឲ្យរបរចិញ្ចឹមជ្រូកមាននិរន្តរភាពទីផ្សារឡើងវិញជាពិសេសកសិករអ្នកចិញ្ចឹមផ្ទាល់តែម្តងដែលបានទទួលផលចំណេញក្នុង១ក្បាលពី ៣០ដុល្លារទៅ ៤០ដុល្លារអាមេរិក ។
កសិករអ្នកចិញ្ចឹមជ្រូកខាងលើបានបញ្ជាក់ថា ក្រោយមានកិច្ចសហការជាមួយធនាគារអភិវឌ្ឍន៍បទនិងក្រុមហ៊ុនស៊ីភីដែលជាអ្នកធានាទិញរួចមកធ្វើឲ្យគម្រោងកសិកម្មចិញ្ចឹមជ្រូកតាមកិច្ចសន្យាទទួលបានជោគជ័យលែងមានបញ្ហាទីផ្សារនិងមានជម្ងឺកើតឡើងដូចពេលមុននោះទេ។
ធនាគារអភិវឌ្ឍន៍ជនបទបានផ្តល់ហិរញ្ញប្បទានដល់ផលិតកម្មចិញ្ចឹមសត្វនៅទូទាំងប្រទេសកម្ពុជាចំនួន៥% ផ្នែកកសិកម្មចិញ្ចឹមសត្វ ហើយបច្ចុប្បន្ននេះគម្រោងកិច្ចសន្យាតាមស្វាក់ផលិតកម្មកសិកម្មខាងលើនេះនៅមានចចំនួនតិចតួចនៅឡើយ។
សម្រាប់កសិករនិងអ្នកវិនិយោគិនក្នុងស្រុកដែលខ្វះទុនចង់ពង្រីកអាជីវកម្មចិញ្ចឹមសត្វតាមកម្រោងបែបកិច្ចសន្យារវាងបីភាគីមានកសិករអ្នកចិញ្ចឹម ក្រុមហ៊ុនស៊ីភីជាអ្នកធានាទីផ្សារ និងធនាគារអភវិឌ្ឍន៍ជនបទនឹងផ្តល់ជូននូវប្រាក់កម្ចីឥណទានពិសេសដែលមានអត្រាការប្រាក់ទាបក្នុងរង្វង់៨% ក្នុងមួយឆ្នាំ។

ធនាគារអភិវឌ្ឍន៍ជនបទបានអំពាវនាវដល់កសិករនៅទូទាំងប្រទេសកម្ពុជាដែលមានបំណងចង់វិនិយោគលើការចិញ្ចឹមសត្វតាមបែបកិច្ចសន្យានឹងចង់បង្កើនសេដ្ឋកិច្ចក្នុងស្រុកឲ្យរឹងមាំអាចមកទាក់ទងផ្ទាល់ជាមួយមន្រ្តីធានាគារឬក្រុមហ៊ុនស៊ីភី ដោយភ្ជាប់មកជាមួយនូវគម្រោងផែនការអាជីវកម្មឲ្យបានច្បាស់លាស់ ដើម្បីឲ្យមន្រ្តីជំនាញពិនិត្យនិងសម្រេចតាមផែនការអាជីវកម្មនីមួយៗ៕