ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អឺរ៉ុបចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយវៀតណាមដោយមិនយកពន្ធគយ

ប្រព័ន្ធផ្សព្វផ្សាយ RT បានចុះផ្សាយថា ប្រមុខដឹកនាំផ្នែកពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប និងប្រទេសវៀតណាម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដោយមិនយកពន្ធគយក្នុងការនាំចូល ដែលមានតម្លៃទឹកប្រាក់ប្រមាណ៥៧លានដុល្លារអាមេរិក ។

កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងអឺរ៉ុប និងវៀតណាម មានគោលបំណងធំ៣សំខាន់ គឺទី១ ដើម្បីបង្កើនផលប្រយោជន៍សេដ្ឋកិច្ចរបស់សហភាពអឺរ៉ុប និងវៀតណាម ទី២ គឺដើម្បីបង្កើនការគោរពសិទ្ធិមនុស្ស និងទី៣ គឺចូលរួមការការពារបរិស្ថាន ។

លោកស្រី Cecilia Malmstrom ប្រធានផ្នែកទទួលបន្ទុកកិច្ចការពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប បានឲ្យដឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងអឺរ៉ុប និងវៀតណាម ត្រូវបានចរចាចាប់តាំងពីឆ្នាំ២០១៥កន្លងមក ប៉ុន្តែទើបបានចុះហត្ថលេខានៅឆ្នាំ២០១៩នេះ ៕