ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក ហៃ ស៊ីណា ផ្ញើសារអបអរសាទរ ឯកឧត្តម សាម៉ន បណ្ឌិត្យ រដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៌ស៊ីវិលដែលបានទទួលបានបំពាក់គ្រឿងឥស្សរិយយស”ជាតូបការ” ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី

    ភ្នំពេញ:ស្ថាបនិកនៃសារព័ត៌មាន ដេលីខ្មែរ លោក ហៃ ស៊ីណានិងសហការីបាន ផ្ញើសារចូលរួមអបអរសាទរ ឯកឧត្តម សាម៉ន បណ្ឌិត្យ រដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៌ស៊ីវិលដែលទទួលបានការបំពាក់គ្រឿងឥស្សរិយយស”ជាតូបការ” ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

    លោក ហៃ ស៊ីណា បានផ្ញើសារថា សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក តាមបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យ ជូនចំពោះ ឯកឧត្តម សាម៉ន បណ្ឌិត្យ រដ្ឋលេខាធិការនៃលើខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលនិងលោកជំទាវ ព្រមទាំងបុត្រា បុត្រី សូមមានសុខភាពល្អបរិបូណ៍ សុភមង្គល វិបុលសុខមហាប្រសើរ ជោគជ័យគ្រប់ភារកិច្ច ដែលបក្ស និងរដ្ឋប្រគល់ជូននិងជួបតែពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបី
    ឃ្លៀងឃ្លាតឡើយ។

    ទន្ទឹមនឹងនោះ ឯកឧត្តម សាម៉ន បណ្ឌិត្យ បានថ្លែងអំណរគុណនូវម
    ហាកិត្តិយសបំពាក់គ្រឿងឥស្សរិយយស”ជាតូបការ” ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីជាទីគោរពដ៌ខ្ពង់ខ្ពស់បំផុតហើយសូមសំដែងនូវការគោរពនិងដឹងគុណជាអនេកប្បការចំពោះឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៌ស៊ីវិលដែលជានិច្ចជាកាលបានលើកទឹកចិត្តនែនាំដល់រូបខ្ញុំបាទជាកូនចៅក្រោមឱវាទក្នុងការបំពេញការងារដូច្នេះខ្ញុំបាទសូមគោរពបួងសួងដល់ទសបារមីគ្រប់ទិសទីតាមថែរក្សា ឯកឧត្តមបណ្ឌិត រដ្ឋមន្រ្តី និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី សូមប្រកបតែសុខភាពល្អ កំលាំងមាំមួន និងឈ្នះអស់មារសត្រូវទាំងឡាយទាំងពួងគ្រប់ទិសទ។
    សូមគោរពបួងសួងដល់ទសបារមីគ្រប់ទិសទីតាមថែរក្សា ឯកឧត្តមបណ្ឌិត រដ្ឋមន្រ្តី និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី សូមប្រកបតែសុខភាពល្អ កំលាំងមាំមួន និងឈ្នះអស់មារសត្រូវទាំងឡាយទាំងពួងគ្រប់ទិសទីផងដែរ។