ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា ទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន

ភ្នំពេញ: នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូ ដឹកនាំដោយ ឯកឧត្តម LIU Zhongyi ឧបការីរដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈនៃសាធារណរដ្ឋប្រជាមានិតចិន។

ក្នុងជំនួបពិភាក្សា ភាគីចិន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អរបស់រវាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងសមត្ថកិច្ចកម្ពុជាពាក់ព័ន្ធ លើការចូលរួមទប់ស្កាត់ បង្រ្កាប និងអនុវត្តនីតិវិធីបណ្តេញចេញចំពោះជនបរទេស ដែលលួចស្នាក់នៅ និងធ្វើការខុសច្បាប់ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដោយទទួលបានលទ្ធផលល្អ នាពេលកន្លងមក។

ភាគីទាំងពីរ នឹងបន្តកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់បន្តទៀត ដើម្បីប្រយុទ្ធប្រឆាំងបទល្មើស Online Scams នៅកម្ពុជា៕

ប្រភព ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍