ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឯកឧត្តម​រដ្ឋមន្ត្រី​ ឌិត​ ទីណា​​ អញ្ជេីញជាអធិបតីភាពក្នុងពិធីសម្ពោធស្ថានីយភ្ញាស់កូនមាន់របស់ក្រុមហ៊ុន BDH TMH នៅខេត្តកំពង់ឆ្នាំង

ភ្នំពេញ:នាព្រឹកថ្ងៃទី១៦​ ខែមករា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជេីញជាអធិបតីភាពក្នុងពិធីសម្ពោធស្ថានីយភ្ញាស់កូនមាន់របស់ក្រុមហ៊ុន BDH TMH នៅខេត្តកំពង់ឆ្នាំង​ ដែលស្ថានីយនេះនឹងជួយផ្គត់ផ្គង់កូនមាន់មានគុណភាពខ្ពស់ និងមានប្រសិទ្ធភាពសេដ្ឋកិច្ចសម្រាប់ផ្គត់ផ្គង់ជូនប្រជាកសិករកម្ពុជា​។

នេះគឺជំហានដំបូងនៃការវិនិយោគរបស់ក្រុមហ៊ុន BDH TMH នៅកម្ពុជា ដែលទៅមុខនឹងបន្តពង្រីកការភ្ញាស់កូនមាន់ និងការបង្កាត់ពូជមាន់។ ក្រសួងកសិកម្មនឹងបន្តគាំទ្រនិងជ្រោមជ្រែង ការវិនិយោគនិងការអភិវឌ្ឍន៍ ដើម្បីឲ្យអនុវិស័យផលិតកម្មសត្វមាន់រីកចម្រើននិងមានភាពប្រកួតប្រជែង៕