ភ្នំពេញ៖ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ(កសស)ថ្នាក់ដឹកនាំ បុគ្គលិក និងនិយោជិត ទាំងអស់សារលិខិតជូនពរសូមគោរពជូន លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា និងជាអគ្គស្នងការ នៃសមាគមកាយឫទ្ធិនារីកម្ពុជាក្នុងឱកាសដ៏ ថ្លៃថ្លានៃទិវាខួបចម្រើនជន្មាយុនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ ។
តាងនាមក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ បុគ្គលិក និងនិយោជិត ទាំងអស់ របស់កំពង់ផែស្វយ័តក្រុង ព្រះសីហនុ(កសស) និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា មានកិត្តិយសដ៏ឧត្តុង្គឧត្តមសូមគោរពសម្តែងនូវ មនោសញ្ចេតនា និងអំណរសាទរដ៏ជ្រាលជ្រៅជូនចំពោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងឱកាសដ៏ ថ្លៃថ្លានៃទិវាខួបចម្រើនជន្មាយុ លោកជំទាវបណ្ឌិត ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ ។

