ក្រសួងការងារនិងអង្គការGIZសហការអនុវត្តកម្មវិធី“គម្រោងពង្រឹងនិរន្តរភាពវិស័យវាយនភណ្ឌ និងកាត់ដេរនៅទ្វីបអាស៊ី”
(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនិងអង្គការ GIZ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាកាលពីថ្ងៃទី៩កក្តដានេះស្ដីពីការអនុវត្តកម្មវិធី“គម្រោងពង្រឹងនិរន្តរភាពវិស័យវាយន ភណ្ឌ និង កាត់ដេរនៅទ្វីបអាស៊ី”(GIZ, FABRIC)នៅកម្ពុជា។
លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានចុះហត្ថលេខាដោយ លោក ម៉ម វណ្ណៈ រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និង លោកបណ្ឌិត Guenter Riethmacher នាយកGIZ ប្រចាំប្រទេស កម្ពុជា។
លោកបណ្ឌិតអ៊ិត សំហេង បានមានប្រសាន៍ថា អំណរគុណដល់អង្គការ GIZ ដែលតែងតែផ្តល់ការគាំទ្រទាំងថវិការ ក៏ដូចជាអ្នកជំនាញបច្ចេកទេសជួយដល់កម្ពុជា ជាពិសេសក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនាពេលកន្លងមក។
លោករដ្ឋមន្រ្តីបន្ថែមថា យើងពេញចិត្តចំពោះការអនុវត្តគម្រោង GIZ ក៏ដូចជាការជួយរបស់រដ្ឋាភិបាលអាល្លឺម៉ង មកដល់កម្ពុជាពិសេសវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
លើសពីនេះ ភាគី GIZ ពេញចិត្តនឹងកិច្ចសហប្រតិបត្តិការ នូវការផ្តល់ជំនួយក្នុងការអនុវត្តគម្រោងអោយទទួលជោគជ័យបន្ថែមទៀត។
ភាគីទាំងពីរបានបង្ហាញការរីករាយចំពោះកិច្ចសហការនេះ និងសន្យាបន្តកិច្ចការងារនេះបន្ថែមទៀតទៅលើគម្រោងដើម្បីឈានសម្រេចបានភាពជោគជ័យស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាផែនការយុទ្ធសាស្រ្តរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។
សូមបញ្ជាក់ថា អនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីការអនុវត្តកម្មវិធី“គម្រោងពង្រឹងនិរន្តរភាពវិស័យវាយនភណ្ឌនិងកាត់ដេរនៅទ្វីបអាស៊ី”(GIZ, FABRIC)នៅកម្ពុជាមានរយៈពេល ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ ដល់ថ្ងៃទី៣១ មីនា ឆ្នាំ២០២១ ដែលមានថិវកាគិតជាទឹកប្រាក់សរុបចំនួន ៦លានអឺរ៉ូ សម្រាប់ប្រទេសបង់ក្លាដេសកម្ពុជា ចិន មីយ៉ាន់ម៉ា ប៉ាគីស្ថាន និងវៀត ណាម។
គោលបំណងនៃអនុស្សរណៈនៃការយោគយល់គ្នានេះ គាំទ្រដល់បណ្តាស្ថាប័នរដ្ឋ និងឯកជន ដើម្បីផ្លាស់ប្តូរព័ត៌មាន កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការថ្នាក់តំបន់ ថ្នាក់ជាតិ និងកម្រិតសហគ្រាស គ្រឹះស្ថាន ដើម្បីពង្រឹងអនុលោមភាពតាមបទដ្ឋានសង្គម និងការងារដូចមានចែងនៅក្នុងច្បាប់ស្តីពីការងារនៅកម្ពុជានិងអនុសញ្ញាអន្តរជាតិនានាដែលកម្ពុជាបានផ្តល់សច្ចាប័ននិងធ្វើឱ្យប្រ សើរឡើងនូវសមភាពយេនឌ័រនៅកន្លែងធ្វើការ។
ផ្ដល់ជំនួយគាំទ្រផ្នែកហិរញ្ញវត្ថុនិងបច្ចេកទេសពីគម្រោង GIZ, FABRIC ដល់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីពង្រឹងប្រព័ន្ធអធិការកិច្ចការងារនៅកម្ពុជាឱ្យកាន់តែមានសមត្ថ ភាព តម្លាភាពប្រសិទ្ធភាពនិងទទួលបានការជឿជាក់ពីគ្រប់ភាគីពាក់ព័ន្ធ។
ផ្តល់ជំនួយបច្ចេកទេសដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់អនុវត្តសកម្មភាពទាំងឡាយដែលគាំទ្រដល់ផែន ការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រក្នុងវិស័យករងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដើម្បីលើកកម្ពស់សមភាពយេនឌ័រ និងផ្តល់សិទ្ធិអំណាចដល់ស្ត្រីដែល ធ្វើការក្នុងវិស័យវាយនភណ្ឌនិងកាត់ដេរ។