ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អ៊ីរ៉ង់ស្វាគមន៍ការប្រឹងប្រែងរបស់បារាំងក្នុងការសង្គ្រោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់

រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសអ៊ីរ៉ង់ លោក Mohammad Javad Zarif បាននិយាយនៅថ្ងៃពុធ ទី១០ ខែកក្កដានេះថា អ៊ីរ៉ង់ស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសបារាំងក្នុងការសង្គ្រោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ ។

កិច្ចស្វាគមន៍របស់លោក Mohammad Javad Zarif ត្រូវបានធ្វើឡើងក្នុងជំនួបជាមួយទីប្រឹក្សាការទូតជាន់ខ្ពស់របស់ប្រធានាធិបតីបារាំង លោក Emmanuel Macron ដែលបានធ្វើដំណើរទស្សនកិច្ចទៅកាន់នៅទីក្រុង តេអ៊ីរ៉ង់ ប្រទេសអ៊ីរ៉ង់ ។

ដំណើរទស្សនកិច្ចរបស់ទីប្រឹក្សាការទូតជាន់ខ្ពស់របស់ប្រធានាធិបតីបារាំងទៅកាន់អ៊ីរ៉ង់ ត្រូវបានធ្វើឡើងក្រោយពីមេដឹកនាំអ៊ីរ៉ង់ បានគម្រាមចាប់ផ្តើមឡើងវិញ នូវការចម្រើនសារធាតុអ៊ុយរ៉ានីញ៉ូមក្នុងអត្រា២០%ដោយបំពានលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ ៕