ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អ៊ីរ៉ង់នឹងកាត់បន្ថយការអនុវត្តកិច្ចព្រមព្រៀង បើអឺរ៉ុបមិនគោរពពាក្យសន្យា

លោក Mohammad Javad Zarif រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសអ៊ីរ៉ង់បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដានេះថា អ៊ីរ៉ង់នឹងកាត់បន្ថយការអនុវត្តតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ កាលពីឆ្នាំ២០១៥ ប្រសិនបើអឺរ៉ុប មិនបានរក្សាពាក្យសន្យា ។

ពាក្យសន្យារបស់សហភាពអឺរ៉ុប ដែលលោក Mohammad Javad Zarif បាននិយាយ គឺអឺរ៉ុបនឹងបន្តរក្សាទំនាក់ទំនងពាណិជ្ជកម្មជាមួយអ៊ីរ៉ង់ដោយមិនអនុវត្តតាមទណ្ឌកម្មរបស់សហរដ្ឋអាមេរិកទេ ទោះបីជាអាមេរិកដកខ្លួនចេញ និងដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ក៏ដោយ ។

លោក Zarif បានបន្ថែមថា នៅពេលបច្ចុប្បន្ននេះ អ៊ីរ៉ង់បានរងសម្ពាធទណ្ឌកម្មយ៉ាងខ្លាំងពីសំណាក់សហរដ្ឋអាមេរិក ប៉ុន្តែសហភាពអឺរ៉ុប ហាក់ដូចជាមិនបានចាត់វិធានការណាមួយក្នុងការជួយដល់ប្រទេសអ៊ីរ៉ង់នោះទេ ៕