សរុបគម្រោងវិនិយោគលើវិស័យសំណង់នៅទូទាំងប្រទេស មានចំនួនប្រមាណជាង ២ ពាន់គម្រោង ក្នុងនោះមានតម្លៃវិនិយោគនៅលើវិស័យនេះ ក្នុងទំហំទឹកប្រាក់ប្រមាណជាង ៣លានដុល្លារអាមេរិក ។
តាមរបាយការណ៍បង្ហាញដោយ នាយកដ្ឋានស្ថិតិ និងវិភាគសេដ្ឋកិច្ច នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនិយាយថា បើគិតមក ដល់គិតត្រឹម ខែមិថុនា ឆ្នាំ២០១៩នេះក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានអនុញ្ញាតលើសំណើសុំសាងសង់សរុបទូទាំងប្រទេសមានចំនួនប្រមាណ ២២៣២ គម្រោង ក្នុងនោះមានតម្លៃនៃទំហំវិនិយោគនៅលើវិស័យនេះ សរុប ៣៣៧៣ លានដុល្លារអាមេរិក ដោយវិនិយោគនៅលើផ្ទៃក្រឡាប្រមាណជាង ៧,២ លានម៉ែត្រការ៉េ ។
តាមសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២០ វិស័យសំណង់បន្តកំណើនរឹងមាំក្នុងអត្រារង្វង់ ១៧,៥% នៅក្នុងឆ្នាំ២០១៩ និង ១៦,១% នៅក្នុងឆ្នាំ២០២០ ក្នុងនោះមានការរំពឹងទុក នៃការកើនឡើងអគារលំនៅឋានដែលមានតម្លៃទាប និងមធ្យម ព្រមទាំងសំណង់អគារពាណិជ្ជកម្ម ជំនួសឲ្យកំណើន យឺត នៃសំណង់អគារលំនៅឋានដែលមានតម្លៃខ្ពស់ ៕