ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋមន្ត្រីពាណិជ្ជកម្មថា គម្រោង AIMS ជួយកសិករដាំបន្លែដើម្បីថែស្នាមញញឹមនិងបង្កើនប្រាក់ចំណូល

(សៀមរាប) រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានឱ្យដឹងថា ការដាក់បញ្ចូលផលិតបន្លែសេរីរាង្គជាផ្នែកមួយនៃគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) គឺដើម្បីថែរក្សាស្នាមញញឹម និងបង្កើនប្រាក់ចំណូលជូនប្រជាកសិករនៅតាមសហគមន៍ជនបទសំដៅកាត់បន្ថយភាពក្រីក្រ ស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ២០១៩-២០២៣។

លោករដ្ឋមន្ត្រី បានឱ្យដឹងដូច្នោះ នាឱកាសដឹកនាំមន្ត្រីចុះពិនិត្យផលិតផលបន្លែសរីរាង្គ ដែលដាំដុះដោយប្រជាកសិករមកពីស្រុកចំនួន៥ គឺពួក បាគង សូត្រនិគម បន្ទាយស្រី និងអង្គរជុំនៅក្នុងបរិវេណពិព័រណ៍ពាណិជ្ជកម្មមិត្តភាពកម្ពុជា-ឥណ្ឌូនេស៊ីឆ្នាំ២០ ១៩ ដែលរៀបចំឡើងនៅសួនច្បារខាជើងស្ពានថ្ម ក្បែរព្រះរាជដំណាក់ក្រុងសៀមរាប កាលពីព្រឹកថ្ងៃសៅរ៍ ទី២០ ខែកក្កដា ឆ្នាំ២០១៩ ដើម្បីតាមដានវឌ្ឍនភាព និងលទ្ធផលការងារនៅក្រោមគម្រោង AIMS។

លោករដ្ឋមន្ត្រីបានជម្រាបជូនប្រជាកសិករទាំងអស់អំពីកិច្ចប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការសម្របសម្រួលនិស្វែងរកទីផ្សារថ្មីៗជូនសហគមន៍ដាំបន្លែ និងវិស័យឯកជន តាម រយៈការ ចងក្រងសមាគម ការដឹកនាំអភិវឌ្ឍន៍ខ្សែច្រវ៉ាក់តម្លៃកសិផលក្នុងស្រុក និងការភ្ជាប់ផលិតកម្មជាមួយទីផ្សារដែលមានស្រាប់ ដើម្បីកាត់បន្ថយការនាំចូលផលិតផលបរទេសសំដៅលើកកម្ពស់ជីវ ភាពប្រជាកសិករ ក៏ដូចជាការអភិវឌ្ឍវិស័យកសិ-ពាណិជ្ជកម្មប្រ កបដោយនិរន្តរភាព។

លោករដ្ឋមន្រ្តីមានប្រសាសន៍ថា«ការផលិតបន្លែសរីរាង្គនេះ ក្រៅ ពីផ្តល់ប្រាក់ចំណូលជូនបងប្អូនហើយ ក៏ជួយធ្វើឱ្យមានសុខភាពល្អផងដែរ ព្រោះយើងដាំដុះដោយខ្លួនឯង ចំណែកឯប្រជាពលរដ្ឋដែលទិញយកទៅបរិភោគ ក៏ទទួលបានសុខភាពល្អដូចគ្នា”។

លើសពីនេះលោកថា នៅថ្ងៃខាងមុខយើងខ្ញុំ(ក្រសួងពាណិជ្ជកម្ម) ចង់ឃើញបងប្អូនទាំងអស់ប្រែក្លាយពីកសិករឆ្នើមទៅជាពាណិជ្ជ ករជោគជ័យ រកស៊ីកាន់តែចំណេញ មានប្រាក់កាន់តែច្រើន!នោះហើយគឺជាគោលបំណងធំ នៃគម្រោងអែម (AIMS)របយើង» ។

បន្ទាប់ពីបានត្រួតពិនិត្យ និងជួបសំណេះសំណាល ជាមួយប្រជាកសិករដាំបន្លែរួច រដ្ឋមន្ត្រីពាណិជ្ជកម្មក៏បានដឹកនាំមន្ត្រីបន្តចុះពិនិត្យមើលផលិតផលបន្លែសេរីរាង្គ ដែលមានដាក់លក់នៅក្នុងផ្សារទំនើបអង្គរស្ថិតនៅក្នុងក្រុងសៀមរាបពិនិត្យមើលអំពីរបៀប វេចខ្ចប់ និងការដាក់លក់ ដែលជាផ្នែកមួយនៃការអភិវឌ្ឍខ្សែច្រ វ៉ាក់តម្លៃ បន្ទាប់ពីផ្សារនះ បានទទួលទិញពីសហគមន៍ប្រជាកសិករដាំបន្លែ នៅក្នុងស្រុកទាំង ៥ខាងលើ។