ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឯកឧត្តម សូ ម៉ារ៉ា ៖ធាតុពិតនៃសង្គ្រាមដែលស៊ីជម្រៅជាងនេះ គឺ “សង្គ្រាមចិត្តសាស្ត្រ និងការទិញទឹកចិត្តពីមតិអន្តរជាតិ” (War of Sympathy & Public Narrative)

ភ្នំពេញ៖ ឯកឧត្តម សូ ម៉ារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បញ្ជាក់ថា វាជាការពិតណាស់បើទោះបីជាជម្លោះដែលកំពុងកើតឡើងនៅក្នុងតំបន់និងរវាងប្រទេសនានា..មើលទៅជាការប្រយុទ្ធគ្នាតាមបែបបច្ចេកវិទ្យាយោធាទំនើប ដ្រូន ឬមីស៊ីលក៏ដោយ ប៉ុន្តែធាតុពិតនៃសង្គ្រាមដែលស៊ីជម្រៅជាងនេះ គឺ “សង្គ្រាមចិត្តសាស្ត្រ និងការទិញទឹកចិត្តពីមតិអន្តរជាតិ” (War of Sympathy & PublicNarrative)។

ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានពន្យ់ថា មេដឹកនាំនៃប្រទេសទាំងពីរបានឆ្លើយឆ្លងគ្នានូវប្រយោគក្តៅៗឬមុតស្រួចជាច្រើនហាក់បីដូចជាយើងកំពុងរស់នៅក្នុងសម័យបុព្វកាលដែលគ្មានច្បាប់ទម្លាប់អន្តរជាតិ។ឧទាហរណ៍ជម្លោះរវាងអាមេរិកអ៊ីស្រាអែលនិងអ៊ីរ៉ង់ដូចជាប្រយោគថា “Iran civilization will finish tonight”តាមពិតជាការគំរាមកម្ទេចរំលាយអរិយធម៌ដែលមានអាយុកាលរាប់ពាន់ឆ្នាំរបស់អ៊ីរ៉ង់មិនមែនធ្វើឱ្យសត្រូវបាក់ស្មារតីទាំងស្រុងនោះទេប៉ុន្តែវាងាកមកបង្កើតជា”ប្រតិកម្មត្រឡប់មកវិញ” (Backlash) លើឆាកអន្តរជាតិ។

ប្រជាជាតិនិងប្រជាជនជាច្រើននៅលើពិភពលោក (រួមទាំងអ្នកដែលមិនធ្លាប់គាំទ្រនយោបាយរបស់អ៊ីរ៉ង់ផង) ចាប់ផ្តើមមើលឃើញថា នេះមិនមែនជាការវាយប្រហារដើម្បីការពារខ្លួន(Preemptive Strike) ឬប្រយុទ្ធប្រឆាំងនឹងភេរវកម្ម( Counter-terrorism)ទៀតឡើយ ប៉ុន្តែវាបានក្លាយជាការគំរាមកំហែងដល់ពូជសាសន៍ និងវប្បធម៌មនុស្សជាតិ។
នេះហើយជាចំណុចដែលបង្កើតឱ្យមាន Sympathy (ក្តីអាណិតអាសូរ) យ៉ាងធំធេងលើឆាកអន្តរជាតិ។ យ៉ាងណាមិញស្ថានភាពជម្លោះរវាងកម្ពុជានិងថៃជារៀងរាល់ថ្ងៃការគំរាមកំហែងរបស់មជ្ឈដ្ឋានអ្នកនយោបាយនឹងយោធាក៏ដូចជាក្រុមជ្រុលនិយមដែលបានប្រមាថគម្រាមកំហែងកម្ពុជា មិនឈប់ឈរកម្ពុជាបានប្រកាន់ខ្ជាប់នូវគោលនយោបាយឬគោលការណ៍ដោះស្រាយជម្លោះនេះតាមរយៈការទូតឬក៏ការគោរពអនុវត្តដោយស្មោះត្រង់នូវកិច្ចព្រមព្រៀង សេចក្តីថ្លែងការណ៍ដែលមានស្រាប់ការខាំមាត់អត់ធ្មត់អត់ទ្រាំរបស់ប្រជាជាតិកម្ពុជាដោយឈរសាមគ្គីជាធ្លុងមួយជុំវិញរាជរដ្ឋាភិបាល។
ការប្រមាថគំរាមកំហែងរបស់ថៃមកលើកម្ពុជាផ្ទុយទៅវិញបានធ្វើឲ្យប្រជាជាតិកម្ពុជាទាំងមូលកាន់តែរឹងមាំ មិនត្រឹមតែប៉ុណ្ណេះអំពើឈ្លានពាន..ការប្រមាថ និងការគំរាមកំហែងទាំងនោះចុងក្រោយវានឹងបង្កើតឱ្យមាន Sympathy (ក្តីអាណិតអាសូរ) យ៉ាងធំធេងលើឆាកអន្តរជាតិ ចំពោះកម្ពុជា។
ថៃនឹងបាត់បង់ការគាំទ្រយ៉ាងអាម៉ាស់ពិភពលោកប្រទេសទាំងឡាយក្នុងពិភពលោកនឹងដឹងច្បាស់ថាថៃគឺជាប្រទេសឈ្លានពានកម្ពុជាទាហានថៃគឺជាអ្នកដែលបានរំលោភឆក់ប្លន់កាប់សម្លាប់និងរុករានទន្ទ្រានកាន់កាប់បូរណភាពដែនដីកម្ពុជា។
អំពើទាំងនេះនឹងធ្វើឲ្យថៃកាន់តែឯកោនៅលើឆាកអន្តរជាតិរួមទាំងសម្ពាធផ្ទៃក្នុងទាំងនយោបាយនិងសេដ្ឋកិច្ចដែលបានទាញប្រទេសថៃឲ្យធ្លាក់ក្នុងវិបត្តិវឹកវរគ្រប់កម្រិតគ្រប់ទិសទីហើយតាមពិតថៃវិញទេដែលត្រូវសួរនូវសំណួរជាច្រើននៅពេលនេះ? តើអ្នកបានគិតគូរ? និងត្រៀមខ្លួនសព្វគ្រប់ហើយឬនៅដើម្បីបន្តរ ការឈ្លានពាន ឆក់ប្លន់កាប់សម្លាប់ប្រជាជនកម្ពុជានៅជុំទីបីនេះ?តើថៃពិតជាចង់ធ្វើសង្គ្រាមដើម្បីសន្លឹកឆ្នោតនៅក្នុងប្រទេសឬសង្គ្រាមមួយដែលកម្ពុជានឹងត្រូវធ្វើវាដើម្បីរស់រានមានជីវិតឬយ៉ាងណា? ( Existential War)??
សូមបញ្ជាក់ថា ពួកចោរសៀមឈ្លានពានទឹកដីខ្មែរទាំងនេះបានងាប់អស់ហើយដែលគ្រួសារបានសម្ដែងនូវមរណះទុក្ខ។
(ប្រភពរូបភាពពីប្រទេសថៃ)។