លោកភារម្យ វិចិត្រដារ៉ា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ អ៊ី ស៊ី ស៊ី(ECC) និងជាប្រធានក្លឹបពាណិជ្ជករកម្ពុជា រួមនិងសហការី បានយកទឹកប្រាក់៥២០ដុល្លារអាមេរិក និង២៤០០០០ រៀល ជូនដល់ក្មេងប្រុសម្នាក់ដែលមានជំងឺមហារីក កំពុងសម្រាកព្យាលបាល នៅមន្ទីរពេទ្យខេត្តកំពង់ចាម ។
តាមផេកហ្វេសប៊ុក របស់លោកភារម្យ វិចិត្រដារ៉ា បានបញ្ជាក់ថា «ខ្ញុំនិងយកប្រាក់ចំណេញ ៥%របស់ខ្ញុំចែករំលែកដល់ ជនក្រីក្រខ្វះខាត និង កុមារ »។
អរគុណ សប្បុរសជន ដែលបានរួចចំណែក តាមរយះ ខ្ញុំ ភិរម្យវិចិត្រដារ៉ា ដល់ក្រុមគ្រួសារ ក្មួយប្រុសឈ្មោះហ៊ត់ អាយុ១៦ឆ្នាំ ដែលកើជំងឺមហារីក ពិតជាខ្វះខាតសូម្បី តែលុយជិះម៉ូតូឌុបមកពេទ្យក៏គ្មានដែរ ខ្ញុំពិតជាសង្វែកពន់ពេក ។ នៅពេលទទួលអំណោយ ទឹកភ្នែកម្តាយបានស្រក់ពេលឃើញ ជំនួយ
ទឹកប្រាក់ ៥២០ដុល្លារអាមេរិក និង ២៤០០០០រៀល រួមជាមួយទឹកត្រី ទឹក ស៊ីអុីវ មី ត្រីខ អង្ករ បាន មក ពី សប្បុរសជន ៕