ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យការដ្ឋានសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជានៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩នេះអញ្ជើញពិនិត្យការដ្ឋានសាងសង់ ពហុកីឡដ្ឋានជាតិ មរតក​តេជោ ដែលបាន និងកំពុងដំណើរការសាងសង់ នៅ សង្កាត់ព្រែកតា សេក ខណ្ឌជ្រាយចង្វារ រាជធានីភ្នំពេញ។

ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេជោ ​ត្រូវ​បានសាងសង់​លើ​ផ្ទៃដី ទំហំ​ជាង ៨៥ ហិកតា ក្នុង​តំបន់​អភិវឌ្ឍន៍​របស់​ លោកឧកញ៉ា លី យ៉ុង​ផាត់។

សំណង់ពហុកីឡដ្ឋានជាតិមរតកតេជោត្រូវ​បានសាងសង់​ជា ៣ ដំណាក់កាល​ ដោយមានរចនាសម្ព័ន្ធកីឡាសំខាន់ៗដូចជា ​មណ្ឌលកីឡាក្នុងសាលមណ្ឌលកីឡាហែលទឹក សាលហាត់កីឡាប្រយុទ្ធទ្ធ អគារស្នាក់នៅអាហារដ្ឋាន ​ទីលាន​ហ្វឹកហាត់​ក្រៅ​អគារ , សាល​វេជ្ជសាស្ត្រ វិទ្យាសាស្ត្រ​កីឡា សាល​ហាត់​សាច់ដុំ សាល​កាយសម្ព័ន្ធ សាលកីឡាបាញ់កាំភ្លើងង,មជ្ឈមណ្ឌល​កីឡា​ហុក​គី និង​សាល​កីឡា​ប្រពៃណីផងដែរ។

ការ​សម្រេចចិត្ត​សាងសង់​ពហុកីឡដ្ឋាន​ជាតិ​ថ្មី​នេះ ដើម្បីលើកស្ទួយវិស័យកីឡា និង​មួយ​ផ្នែក​ទៀត សម្រាប់​កម្ពុជា​ឈានឆ្ពោះ ទៅ​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ការប្រកួត​កីឡា​តំបន់​អាស៊ាន ហៅថា Sea Grame នៅ​ឆ្នាំ​២០២៣។​

គេហទំព័រ Facebook សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងផ្សាយ(Live)ពិធីនេះនៅម៉ោង៨:០០នាទីព្រឹក ពហុកីឡដ្ឋានជាតិមរតកតេជោ៕