ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងស្ដីពីស្ថានភាពអាកាសធាតុ ចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩ កម្ពុជា អាចនឹងមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន នៅតាមបណ្តាខេត្តមួយចំនួន។
សេចក្ដីជូនដំណឹ ដដែលបានបញ្ជាក់ថា សូមឲ្យមានការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះជាពិសេសតំបន់មាត់សមុទ្រ ចាប់ពីថ្ងៃទី២៩ ខែកក្កដា រហូតដល់ថ្ងៃទី៤ ខែសីហាឆ្នាំ២០១៩ នឹងមានខ្យល់បក់បោកខ្លាំង បង្កឲ្យមានរលកធំៗ៕