ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

​កាកសំណល់​ផ្លា​ស្ទិ​កចំនួន ៨៣ កុងតឺន័រស្មើរ១៥៩២តោន នឹង​បញ្ជូនទៅកាន់ប្រទេសដើមវិញ ឲ្យ​បាន​មុន​ថ្ងៃទី​២៤​សីហា ឆ្នាំ​២០១៩

​លោកបណ្ឌិត គុណ ញឹម បានបញ្ជាក់ថា កាកសំណល់​ផ្លា​ស្ទិ​ក ទាំង ៨៣ កុងតឺន័រ មាន​ទម្ងន់ ១៥៩២ តោន នាំចូល​ដោយ​ក្រុមហ៊ុន ចុង​យៀន ផ្លា​ស្ទិ​ក មេនូហ្វេកឈ័រ​ឯក ដែលមាន​ប្រធាន​ឈ្មោះសួន ឡុក ជា​ជនជាតិខ្មែរ​ ហើយបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មលេខ​MOC ៤៥០៦៧១ ពណ.ចបព ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨។

លោកបណ្ឌិតមានប្រសាសន៍ទៀតថា កុងតឺន័រផ្លាស្ទិកទាំងទាំង ៨៣ កុងតឺន័រ​នេះត្រូវបាន​នាំ​ចូលមក​កម្ពុជា ចំនួន ២៧ លើក តាម​នាវា ចាប់តាំងពី​ខែកញ្ញា ឆ្នាំ​២០១៨ ដល់លើកចុងក្រោយនៅ​ខែមករា ឆ្នាំ​២០១៩​។ ក្នុងនោះ ៧០​កុងតឺន័រ នាំ​មកពី​អាមេរិក និង ១៣​កុងតឺន័រ នាំ​មកពី​ប្រទេស​កាណាដា​។

លើសពីនេះ លោកបណ្ឌិតថា មុននាំចូលមកដ ទំនិញ​ផ្លា​ស្ទិ​ក​ទាំង ៨៣ កុងតឺន័រ ត្រូវបាន​នាំ​ឆ្លងកាត់​កំពង់ផែ​ប្រទេស​សឹង្ហ​បុរី ម៉ាឡេស៊ី និង​វៀតណាម​។​

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ អាជ្ញាធរ​កម្ពុជា បាន​រកឃើញ​កុងតឺន័រចំនួន ៨៣​កុងតឺន័រ មាន​ផ្ទុក​សុទ្ធ​តែ​កាកសំណល់​​ផ្លាស្ទិក នៅ​កំពង់ផែ​ខេត្ត​ព្រះសីហនុ។ កាកសំណល់ទាំងនោះ ជា​របស់​ហាមឃាត់​នាំចូលកម្ពុជា ។

លោកបណ្ឌិត គុណ ញឹម បញ្ជាក់ថា កាកសំណល់​ផ្លា​ស្ទិ​ក ទាំង ៨៣ កុងតឺន័រ មិនមាន​ផ្ទុក​សារធាតុ​គីមី​ឡើយ​។ តែ​រាជរដ្ឋាភិបាល តម្រូវ​ឲ្យ​ក្រុមហ៊ុន​នេះ នាំចេញ​ទំនិញ​កាកសំណល់​ផ្លា​ស្ទិ​ក​ទាំង ៨៣ កុងតឺន័រ​នេះ ទៅកាន់​ប្រទេស​ដើម​វិញ​៕