ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លុយ​ប្រមាណ ៤០​លាន​ដុល្លារ ដែលរដ្ឋាភិបាលទិញ​សព្វាវុធ​ពី​ចិន ជា​លុយ​ក្រៅ​ខ្ទង់​ថវិកាជាតិ

​ភ្នំពេញ​៖  លោក ផៃ ស៊ី​ផាន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យ​រាជរដ្ឋាភិបាលបាន​ឲ្យដឹងនៅ​​ក្នុង​សន្និសីទកាសែត ​ព្រឹក​ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០១៩នេះ ថា រាជរដ្ឋាភិបាល ចំណាយ​ថវិកា​ប្រមាណ ៤០​លាន​ដុល្លារ​អាមេរិក ដើម្បី​ទិញ​សព្វាវុធ​បន្ថែម​ពី​ចិន គឺជា​លុយ​ចំណាយ ក្រៅ​ខ្ទង់​ថវិកាជាតិ​។​

លោក ផៃ ស៊ី​ផាន បាន​បញ្ជាក់ថា សព្វាវុធ ដែល​រាជរដ្ឋាភិបាល​កម្ពុជា ទិញ​ចិន​នោះ ដើម្បី​ពង្រឹង​ខឿន​ការពារជាតិ​កម្ពុជា និង​ធ្វើ​ទំនើបកម្ម​អាវុធ​យុទ្ធ​ភ័​ណ្ឌ​របស់​កងទ័ព​កម្ពុជា ក្នុង​គោលបំណង​ការពារជាតិ​។

​លោក បានបន្ថែមទៀតថា រាជរដ្ឋាភិបាល​កម្ពុជា សម្រេចចិត្ត​ទិញ​អាវុធ​យុទ្ធ​ភ័​ណ្ឌ​ពី​ប្រទេស​ចិន ដោយសារតែ​អាវុធ​របស់​ចិន មានតម្លៃ​ថោក​ជាង​តម្លៃ​អាវុធ​របស់​ប្រទេស​នៅ​អឺរ៉ុប​៕​