ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

នៅឆ្នាំ២០២០នេះក្រុមហ៊ុនចិនគ្រោងបង្កើតរោងចក្រកែច្នៃកសិផលខ្មែរជាច្រើន​​​កន្លែងស្ថិតក្នុងខេត្តពោធិ៍​​សាត់

យោងតាមរដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទឲ្យដឹងថា កាលពី​​ឆ្នាំ២០១៨ ក្រុមហ៊ុនចិនដែលមានទីស្នាក់ការ​នៅទីក្រុងហុងកុងប្រទេសចិនគ្រោង​វិនិយោគទ្រុងទ្រាយធំ​បង្កើតរោងចក្រ​ចំនួន៥​កន្លែង​ស្ថិត​ក្នុង​ខេត្តពោធិសាត់ ដើម្បីកែច្នៃកសិផលខ្មែរនិងដាំដុះដំឡូងមីបែនទំនើប។

លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានមានប្រសាសន៍បញ្ជាក់ថា ក្រុមហ៊ុនចិនដែលមានទីស្នាក់ការនៅហុងកុងប្រទេសចិនកំពុងតែរៀបចំគម្រោងវិនិយោគតម្លើងរោងចក្រកែច្នៃកសិផលខ្មែរ៥ កន្លែងមានទីតាំងស្ថិតនៅខេត្តពោធិសាត់ក្នុងផ្ទៃដីប្រមាណ២ ម៉ឺនហិកតា ដើម្បីធ្វើកសិកម្មទំ​​នើប​​​លើដំណាំដំឡូងមី។

លោករដ្ឋមន្រ្តី​​បានបន្តទៀតថា សម្រាប់លទ្ធភាពនៃរោងកច្រនីមួយៗនោះគឺអាចទទួលដំឡូងមីស្រស់ចូលផ្គត់ផ្គង់រោងចក្របានចំនួន៥០០ពាន់តោន និងអាចផលិតម្សៅមីក្នុង១ ឆ្នាំបានចំនួន២០០ ពាន់តោនក្នុងរោងចក្រមួយ​ហើយ​អាច​ផលិតជាចំណីសត្វបានចំនួន ៥០ពាន់តោនផងដែរ។

រដ្ឋមន្រ្តីកសិកម្ម​​បញ្ជាក់ថា ទិសដៅនៅឆ្នាំ២០១៩-២០២០ក្រុមហ៊ុនចិនគ្រោងតម្លើងរោងកច្រចំនួន១៥ រោងចក្រទៀតនៅទីតាំខេត្តត្បូងឃ្មុំ ហើយតាមការពិនិត្យបង្កើតរោងកច្រនោះនៅទីតាំងតំបន់ណានៅចំណុច​​កណ្តាលដែល​អាច​​​ដាំ​ដំឡូង​មីបាននិងសម្រួលដល់សេវាដឹកជញ្ជូនផងដែរ។

ក្រុមហ៊ុនចិនបានមើលឃើញឱកាសនៅកម្ពុជាច្រើនគឺ ការផ្សារភ្ជាប់ការហោះហើរត្រង់ពីជប៉ុនទៅកម្ពុជា និង​​ពីកម្ពុជាទៅកាន់ប្រទេសចិន ក្នុងការនាំចេញកសិផល បន្លែផ្លែឈើ ដើម្បីដឹកជញ្ជូនផ្ទាល់តែម្តង ហើយតាមអ្វីដែលបាន​សន្យា​នោះ ក្រុមហ៊ុនចិននិងឈានដល់ការបោះទុនវិនិយោគនាពេលខាមុខនេះ។

សម្រាប់ លោក ចាន់ សុផល នាយកវិទ្យាស្ថានសិក្សាគោលនយោបាយ បានលើកឡើង​​​​ថា នេះជាដំណឹងល្អផងដែរ សម្រាប់ប្រទេសកម្ពុជានៅពេលមានការបណ្តាក់ទុននិងបង្កើតរោងចក្រកែច្នៃកសិផលផ្សេងៗ ដែលកសិករ​ផលិត​​បាននាពលកន្លងមក។

លោកបានបន្ថែមទៀត​​​ថា បច្ចុប្បន្នកសិផលខ្មែរមានច្រើនប៉ុន្តែមិនទាន់មានរោងចក្រកែច្នៃដូចប្រទេសជិតខាងនៅឡើយទេ ហើយការទាក់ទាញវិនិយោគ របស់ក្រសួងកសិកម្ម នឹងជំរុញការផលិ​តរបស់កសិករមាន​តម្លៃបន្ថែមផង​ដែរ។

ក្រុមហ៊ុននេះ និងសាងសាងរោងចក្រចំនួន៥នៅកាលពីឆ្នាំ២០១៨ហើយមានផែនការសាងសង់រោងចក្រឲ្យបានចំនួន១០នៅឆ្នាំ២០២០ដែលអាចផលិតម្សៅមីរហូតដល់២ លានតោន សម្រាប់នាំចេញ៕