ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រមណីយដ្ឋានទើប​បង្កើតថ្មី«បងប្អូនសិត្បូ»​​​បើកសាកល្បង​ភ្លាម​​ភ្ញៀវ​​សម្រុក​​​លេងកម្សាន្តស្ទើរក​​​កន្លែង​​​អង្គុយគ្មាន

​​លោក ប៉ាត់ ចំណាន អ្នក​គ្រប់គ្រង​រមណីដ្ឋាន​ បងប្អូនសិត្បូ បានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃ​​ទី៥ខែ​​សីហានេះ​​​ថា  នៅក្នុងសប្តាហ៍​នេះ ភ្ញៀវទេសចរមក​លេងកម្សាន្តចុងសប្តាហ៍​ ថ្ងៃសៅរ៍ និងអាទិត្យ​​​​​​ភ្ញៀវ​​ទេសចរក្នុងស្រុក​​មក​លេងកម្សាន្តច្រើន​​ស្ទើរតែរក​កន្លែងអង្គុយគ្មាន ហើយ​​​​​​មានទីតាំងស្ថិតនៅ​​ ភូមិកំពង់ព្រីង ឃុំសិត្យូ ក្រុងតាខ្មៅ ខេត្តកណ្តាល មិនឆ្ងាយប៉ុន្មានទេ ​​ពីរាជធានីភ្នំពេញ​​​។​​​

លោក​បាន​មានប្រសាសន៍ទៀតថា ថ្មីបើ​មិន​ទាន់រៀបចំរួចរាល់ក៏ពិតមែ​​ តែពួកយើង នឹងបម្រើសេវាកម្ម​ឲ្យ​​បាន​ល្អ និង​មានអនាម័យ​ ដល់អស់​លោកអ្នកមទទួល​ទានអាហារ​និងភេសជ្ជៈ​​​ ហើ​​​​សូមទោស​​អតិថិជន ដែលបាន​​បំរើសេវា​មិន​​បានដិតដល់ ដោយសារនេះជាការ​​បើកសាកល្បង​​​​​​​​​។​​

លើសពីនេះអ្នក​វិនិយោគខាងលើបន្ថែមថា​«សូមបងប្អូនអាធ្យាស្រ័យបើ​សេវាកម្ម​យើងខ្ញុំ​​មានភាព​​​យឺតយ៉ាវ​​នោះ ដោយសារតែ​​បុគ្គលិកតិច ហើយ​សន្យាថា ​នឹងបង្កើនលទ្ឋភាពនូវសេវាកម្មជូនបងប្អូនបន្ថែមទៀត»។

​យោងតាម ទស្សនវិស័យ​របស់​ម្ចាស់​​រមណីដ្ឋាន​ បងប្អូនសិត្បូ«ចង់ប្តូរបរិយាកាសថ្មី» សម្រាកលំហែកាយឆ្ងាយពីទីក្រុងដ៏អ៊ូអរខ្លាំងពេកនោះ​​ ហើយ​​មិនសូវមានពេលវេលាទៅណាឆ្ងាយ ពេលនេះ​គឺ​​មិនពិបាកទៀតនោះទេ ដោយទី​កន្លែង​​កម្សាន្តដែលជិតបើកសាកល្បង​​មួយកន្លែងក្បែរទីក្រុងភ្នំពេញ នឹងផ្តល់អារម្មណ៍ស្រស់ស្រាយដល់អ្នកដែលមកកម្សាន្តនោះគឺ រមណីយដ្ឋានបងប្អូនសិត្បូ

រមណីយដ្ឋាន បងប្អូនសិត្បូ គឺជារមណីយដ្ឋានកែច្នៃ ដែលផ្តល់ខ្យល់អាកាសបរិសុទ្ធ មានខ្យុះស្បូវសម្រាប់សម្រាកលំហែកាយទទួលទានអាហារបែបស្រុកស្រែឆ្ងាញ់ៗ មានកន្លែងស្ទួចត្រីកម្សាន្ត ថែមទាំងមានអាងហែលទឹក​សំរាប់​​​​​​​មនុស្សធំ និងងកូនក្មេងផងដែរ ​​មានទីតាំងនៅភូមិកំពង់ព្រីង ឃុំសិត្យូ ក្រុងតាខ្មៅ ខេត្តកណ្តាល ទល់មុខមណ្ឌលសុខភាព ឬអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 016 90 22 06/ 088 8 25 25 28 ៕