ប្រព័ន្ធផ្សព្វផ្សាយ Channel NewsAsia បានចុះផ្សាយថា នៅព្រឹកថ្ងៃពុធ ទី០៧ ខែសីហានេះ តម្លៃប្រាក់យ័ន (Yuan) របស់ប្រទេសចិន បានធ្លាក់ចុះកាន់តែទាបថែមទៀត ធៀបនឹងប្រាក់ដុល្លារអាមេរិក ដែល ១ ដុល្លារអាមេរិកមានតម្លៃរហូតដល់ ៧.០៥៣៣យ័ន ។
រដ្ឋមន្ត្រីរតនាគារជាតិអាមេរិកលោក Steven Mnuchin បានស្តីបន្ទោសមេដឹកនាំរបស់ប្រទេសចិនថាបានបណ្តែតបណ្តោយអោយតម្លៃរូបិយប័ណ្ណរបស់ខ្លួនធ្លាក់ចុះកាន់តែទាបនៅលើទីផ្សារ ក្នុងបំណងកេងចំណេញពីតម្លៃរូបិយប័ណ្ណ។
ប្រធានធនាគារកណ្តាលចិន លោក Yi Gang បាននិយាយថា តម្លៃប្រាក់យ័នធ្លាក់ចុះ គឺដោយសារកត្តា៣យ៉ាងដែលកើតចេញពីទង្វើរបស់មេដឹកនាំអាមេរិក គឺការអនុវត្តន៍នយោបាយឯកតោភាគី វិធានការការពារនិយម និងការដំឡើងតម្លៃពន្ធ ។
ជាទូទៅ ១ ដុល្លារអាមេរិកមានតម្លៃ ៦.៧យ័ន មិនដល់៧ យ័នទេ