ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

តម្លៃប្រាក់យ័នចិនធ្លាក់ចុះខ្លាំងធៀបនឹងប្រាក់ដុល្លារអាមេរិក ប្រព័ន្ធផ្សព្វផ្សាយ Channel NewsAsia បានចុះផ្សាយថា នៅព្រឹកថ្ងៃពុធ ទី០៧ ខែសីហានេះ តម្លៃប្រាក់យ័ន (Yuan) របស់ប្រទេសចិន បានធ្លាក់ចុះកាន់តែទាបថែមទៀត ធៀបនឹងប្រាក់ដុល្លារអាមេរិក ដែល ១ ដុល្លារអាមេរិកមានតម្លៃរហូតដល់ ៧.០៥៣៣យ័ន ។ រដ្ឋមន្ត្រីរតនាគារជាតិអាមេរិក លោក Steven Mnuchin បានស្តីបន្ទោសមេដឹកនាំរបស់ប្រទេសចិនថាបានបណ្តែតបណ្តោយអោយតម្លៃរូបិយប័ណ្ណរបស់ខ្លួនធ្លាក់ចុះកាន់តែទាបនៅលើទីផ្សារ ក្នុងបំណងកេងចំណេញពីតម្លៃរូបិយប័ណ្ណ ។ ប្រធានធនាគារកណ្តាលចិន លោក Yi Gang បាននិយាយថា តម្លៃប្រាក់យ័នធ្លាក់ចុះ គឺដោយសារកត្តា៣យ៉ាងដែលកើតចេញពីទង្វើរបស់មេដឹកនាំអាមេរិក គឺការអនុវត្តន៍នយោបាយឯកតោភាគី វិធានការការពារនិយមនិងការដំឡើងតម្លៃពន្ធ

ប្រព័ន្ធផ្សព្វផ្សាយ Channel NewsAsia បានចុះផ្សាយថា នៅព្រឹកថ្ងៃពុធ ទី០៧ ខែសីហានេះ តម្លៃប្រាក់យ័ន (Yuan) របស់ប្រទេសចិន បានធ្លាក់ចុះកាន់តែទាបថែមទៀត ធៀបនឹងប្រាក់ដុល្លារអាមេរិក ដែល ១ ដុល្លារអាមេរិកមានតម្លៃរហូតដល់ ៧.០៥៣៣យ័ន ។

រដ្ឋមន្ត្រីរតនាគារជាតិអាមេរិកលោក Steven Mnuchin បានស្តីបន្ទោសមេដឹកនាំរបស់ប្រទេសចិនថាបានបណ្តែតបណ្តោយអោយតម្លៃរូបិយប័ណ្ណរបស់ខ្លួនធ្លាក់ចុះកាន់តែទាបនៅលើទីផ្សារ ក្នុងបំណងកេងចំណេញពីតម្លៃរូបិយប័ណ្ណ។

ប្រធានធនាគារកណ្តាលចិន លោក Yi Gang បាននិយាយថា តម្លៃប្រាក់យ័នធ្លាក់ចុះ គឺដោយសារកត្តា៣យ៉ាងដែលកើតចេញពីទង្វើរបស់មេដឹកនាំអាមេរិក គឺការអនុវត្តន៍នយោបាយឯកតោភាគី វិធានការការពារនិយម និងការដំឡើងតម្លៃពន្ធ ។

ជាទូទៅ ១ ដុល្លារអាមេរិកមានតម្លៃ ៦.៧យ័ន មិនដល់៧ យ័នទេ