ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក សុង សារ៉ន ជាប់ឆ្នោតជាប្រធានសហព័ន្ធស្រូវអង្ករ​កម្ពុជាអាណត្តិទី៣  

លោក សុង សារ៉ន អគ្គនាយក​ក្រុមហ៊ុន Amru Rice Cambodia  ត្រូវបានជាប់ឆ្នោតជាប្រធាន​សហព័ន្ធស្រូវអង្ករ​អាណត្តិ​ទី៣នេះ ​​ ដោយ​មានការបោះកឆ្នោតគាំទ្រ​ពី​ក្រុមប្រិក្សាភិបាលនិង​​សមាជិក​របស់​សហព័ន្ធស្រូវអង្ករ​កម្ពុជា​​។​​​​

​បេក្ខភាពឈរឈ្មោះក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា អាណត្តិទី៣ និងបានឯកភាពគ្នាលើគោលការណ៍សម្លេងតែមួយ ហើយ គោលការណ៍រួមគ្នាសម្លេងតែមួយដើម្បីអោយដំណើរការសហព័ន្ធស្រូវអង្ករកម្ពុជាអាណត្តិទី៣បន្តទៅមុខប្រកដោយនិរន្តរភាពនិងអាចប្រកួតប្រជែងជាមួយអន្តរជាតិ ដោយជៀសវាងការប្រកួតប្រជែងគ្នាយើងក្នុងស្រុក។

​​​​លោក សុង សារ៉ន​  ​បន្ថែមថា ដើម្បីអភិវឌ្ឍន៍វិស័យ​នេះបាន​ គឺត្រូវរួម​គ្នានិង​សហការគ្នា​ជាពិសេ​​សនោះ​​ សមាជិកត្រូវ​​​​បោះឆ្នោត​​ជ្រើសរើសប្រធានសហព័ន្ធ និងក្រុមប្រឹក្សាភិបាលសហព័ន្ធអាណត្តិទី៣​ឆ្នាំ២០១៩​​ បន្តអភិវឌ្ឍន៍ទៅមុខទៀត​​។

យោង​តាម​ប្រធានសហព័ន្ធស្រូវអង្ករ​កម្ពុជា​បង្ហាញថា សហព័ន្ធ​​ស្រូវអង្ករ​ចង់​ប្រែក្លាយវិស័យស្រូវអង្ករកម្ពុជា ជាវិស័យមួយដែលមាននិរន្តភាពផ្តល់នូវប្រាក់ចំណេញកាន់តែប្រសើរ និងឈានមុខគេលើទីផ្សារក្នុងការបំពេញតម្រូវចិត្តដល់អ្នកប្រើប្រាស់ តាមរយៈការប្រើប្រាស់និងការអនុវត្តនូវបច្ចេកវិទ្យាទំនើប។