រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសអ៊ីរ៉ាក់ លោក Mohammed al-Hakim បានចោទប្រកាន់មេដឹកនាំរបស់ប្រទេសលោកខាងលិច មានអាមេរិកជាដើម ពីបទបង្កឲ្យមានភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ា ដែលនេះបើតាមការចុះផ្សាយរបស់ RT ។
លោក Mohammed al-Hakim បានថ្លែងថា ភាពតានតឹងបានកើតឡើងដោយសារតែសហរដ្ឋអាមេរិក បានដាក់សម្ពាធទាំងខាងសេដ្ឋកិច្ច និងយោធាលើប្រទេសអ៊ីរ៉ង់ ហើយមិនត្រឹមតែប៉ុណ្ណោះ អាមេរិកបានរៀបចំឲ្យមានបេសកកម្មនាវាសន្តិសុខដឹកនាំដោយអាមេរិកនៅច្រកសមុទ្រ Hormuz ប៉ុន្តែមានតែអង់គ្លេសប៉ុណ្ណោះដែលបានចូលរួមក្នុងបេសកកម្មនេះ ខណៈដែលសម្ព័ន្ធមិត្តផ្សេងទៀតរបស់សហរដ្ឋអាមេរិក ប្រកែកមិនចូលរួម ។
ការចោទប្រកាន់របស់លោក Mohammed al-Hakim ត្រូវបានធ្វើឡើងក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសរបស់សហរដ្ឋអាមេរិក លោក Mike Pompeo កាលពីថ្ងៃចន្ទ ទី១២ ខែសីហានេះ នៅទីក្រុង បាកដាត ប្រទេសអ៊ីរ៉ាក់ ៕