ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ទឹកទន្លេ​មេគង្គ នៅ​ផ្នែក​ខាងលើ​ស្រក នឹង​ឡើង​តិចតួច នៅ​ថ្ងៃទី​១៤​សីហា​នេះ​

ភ្នំពេញ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បានប្រកាសឲ្យដឹង នៅ​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៩ នេះថា កម្ពស់​ទឹកទន្លេ​មេគង្គ នៅ​ខេត្តស្ទឹងត្រែង ក្រចេះ និង​នៅ​ខេត្តកំពង់ចាម បាន​ស្រក​ចុះ បើ​ធៀប​នឹង​ថ្ងៃទី​១៣​សីហា​។ ចំណែក​កម្ពស់​ទឹក​នៅ​ទន្លេបាសាក់​-​ចតុមុខ ទឹក​ឡើង ០,០១ ម៉ែត្រ នៅ​អ្នក​លឿង ទឹកនឹង ហើយ​នៅ​ទន្លេបាសាក់​-​កោះ​ខែល ក្នុង​ខេត្តកណ្តាល ទន្លេសាប​-​ព្រែក​ក្តាម និង​បឹង​ទន្លេសាប​-​កំពង់​លួង ទឹក​ឡើង​តិចតួច នៅ​ថ្ងៃទី​១៤​សីហា​នេះ​។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ព្យាករណ៍​កម្ពស់​ទឹក សម្រាប់​ថ្ងៃទី​១៥-១៦​សីហា ឆ្នាំ​២០១៩ គឺ​ទឹកទន្លេ​មេគង្គ ទន្លេបាសាក់ និង​ទន្លេសាប នឹង​ស្រក​ចុះ រហូតដល់​ថ្ងៃទី​១៧​សីហា លើកលែងតែ​នៅ​ទន្លេមេគង្គ​-​ស្ទឹងត្រែង នៅ​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០១៩ កម្ពស់​ទឹក​ឡើង​តិចតួច​។​

​ជាការ​កត់សម្គាល់ ទឹកទន្លេ នៅ​ឆ្នាំនេះ ស្ថិតនៅ​កម្រិត​ទាប​បំផុត បើ​ធៀប​នឹង​ឆ្នាំមុន​។ ពោលគឺ​ទឹកតូច មិនទាន់​ចូល​ព្រែក បឹង និង​មិនទាន់​សាយ​វាល​នៅឡើយ​ទេ មកដល់​ខែ​នេះ​ទៅហើយ​៕​