ភ្នំពេញ៖ កម្ពុជាទទួលបានគម្រោងវិនិយោគទុន ដែលសម្រេចផ្តល់វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ តាមរយៈគណៈកម្មាធិការវិនិយោគកម្ពុជា មានចំនួនប្រមាណ ១៥៣គម្រោង ដែលជាគម្រោងវិនិយោគថ្មី មានទំហំទឹកប្រាក់សរុបជាង ៤៦២២ លានដុល្លារអាមេរិក ។
គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គិតត្រឹមខែមិថុនា ដើមឆ្នាំ២០១៩ នេះ បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនចំនួន ១៥៣ គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៤៦២២ លានដុល្លារ ក្នុងសម្រាប់គម្រោងវិនិយោគថ្មី ក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ១០០គម្រោង ដែលត្រូវការកំលាំងពលកម្មចូលបម្រើការងារជាង ១៤ម៉ឺនកន្លែង ។
គម្រោងវិនិយោគខាងលើ សម្រាប់ការវិនិយោគលើវិស័យកសិកម្ម បានបោះទុនវិនិយោគក្នុងទំហំទឹក ៣១ លានដុល្លាអាមេរិក, វិស័យឧស្សាហកម្ម មានទំហំទឹកប្រាក់ ៤៤៨ លានដុល្លាអាមេរិក, វិស័យសេវាកម្ម មានទឹកប្រាក់ ៤៦៨ លានដុល្លារ និងការវិនិយោគនៅលើវិស័យទេសចរ មានទំហំទឹកនៃការវិនិយោគជាង ៣ពាន់លានដុល្លារអាមេរិក ។
សូមបញ្ជាក់ថា៖ តាមរយៈនៃគម្រោងវិនិយោគនេះ ក្នុងនោះមានទុនវិនិយោគក្នុងស្រុកប្រមាណចំនួន ៣៥៤២ លានដុល្លារអាមេរិក និងមានគម្រោងវិនិយោគពីបរទេសមានចំនួនជាង ១ពាន់លានដុល្លារអាមេរិកផងដែរ ៕