យោងតាមទិន្នន័យផ្លូវការ ដែលចេញផ្សាយដោយការិយាល័យស្ថិតរបស់ប្រទេសគុយបា បានឲ្យដឹងថា កំណើនភ្ញៀវទេសចរអន្តរជាតិ ដែលបានធ្វើដំណើរទៅកាន់ប្រទេសនេះកាលពីខែកក្កដា ឆ្នាំ២០១៩នេះ បានធ្លាក់ចុះក្នុងអត្រា ២៣.៦% ដែលនេះបើតាមការចុះផ្សាយរបស់ Reuters ។
ប្រភពដដែលបានបន្តថា ការធ្លាក់ចុះនូវកំណើនភ្ញៀវទេសចរអន្តរជាតិនៅគុយបា បានធ្លាក់ចុះដោយសារការរឹបន្តឹងដំណើរទេសចរណ៍ពីរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់សមុទ្រការ៉ាអ៊ីប ។
សូមរំលឹកថា កាលពីខែមិថុនា ឆ្នាំដដែលនេះ កំណើនភ្ញៀវទេសចរអន្តរជាតិទៅកាន់គុយបានក៏បានធ្លាក់ចុះ២០%ផងដែរ ក្រោយពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានរឹតបន្តឹងការធ្វើដំណើរដល់ពលរដ្ឋរបស់ខ្លួន ៕