ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ចិនសម្រេចដំឡើងពន្ធនាំចូលពីអាមេរិកក្នុងតម្លៃទឹកប្រាក់៧៥ ពាន់លានដុល្លារជាការសងសឹកទៅវិញ

ប្រព័ន្ធផ្សព្វផ្សាយ RT បានចុះផ្សាយថា ក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិនបានសម្រេចដំឡើងពន្ធនាំចូលពីសហរដ្ឋអាមេរិក ក្នុងតម្លៃទឹកប្រាក់ប្រមាណ៧៥ ពាន់លានដុល្លារដែលជាការសងសឹក លើអាមេរិកវិញក្នុងសង្គ្រាមពាណិជ្ជកម្ម ។

ក្រសួងពាណិជ្ជកម្មចិនបានសម្រេចដំឡើងពន្ធ នាំចូលពីអាមេរិកក្នុងអត្រាពី១០ទៅ១៥% លើការនាំចូលផលិតផលកសិកម្មនានា មានដូចជា សាច់គោ សាច់ជ្រូក និងសណ្តែកសៀងជាដើម និងសម្រេចដំឡើងពន្ធនាំចូលប្រេងឥន្ធនៈពីអាមេរិកក្នុងអត្រា ២៥% ។
ចំណែកអាមេរិកវិញ លោក ដូណាល់ ត្រាំ បានសរសេរតាម Twitterរបស់លោកថា ទំនិញរបស់ប្រទេសចិនក្នុងតម្លៃទឹកប្រាក់២៥០ពាន់លានដុល្លារដែលអាមេរិកបានដំឡើងពន្ធ ២៥% រួចហើយ នឹងត្រូវដំឡើងពន្ធរហូតដល់៣០% គឺបង្កើន៥%បន្ថែមទៀតនិងចូលជាធរមាននៅថ្ងៃទី០១ខែតុលាខាងមុខនេះ។

ការយកពន្ធ ចំពោះទំនិញចិននាំចូលអាមេរិកក្នុងប្រាក់ ៣០០ ពាន់លានដុល្លារ ដែលអាមេរិកគ្រោងនឹងយកពន្ធ១០%គឺត្រូវយកពន្ធ១៥% និងចូលជាធរមាននៅថ្ងៃទី០១ ខែកញ្ញាខាងមុខនេះ ៕