ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ប្រាក់យ័នរបស់ចិនបន្តធ្លាក់ថ្លៃ ខណៈសង្គ្រាមពាណិជ្ជកម្មចិន និងអាមេរិកតានតឹងកាន់តែខ្លាំង

ប្រព័ន្ធផ្សព្វផ្សាយ Bloomberg បានចុះផ្សាយថា តម្លៃប្រាក់យ័ន (yuan) របស់ប្រទេសចិន នៅតែបន្តធ្លាក់ចុះរហូតដល់ថ្ងៃព្រហស្បតិ៍ ទី២៩ ខែសីហានេះ ។ ខណៈដែលសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសចិន និងសហរដ្ឋអាមេរិកនៅតែបន្តឡើងកំដៅដែរ ។

រយៈពេលជិតមួយខែសីហានេះ តម្លៃប្រាក់យ័នចិនបានធ្លាក់ចុះ៤%ធៀបនឹងប្រាក់ដុល្លារអាមេរិក ហើយកាលពីថ្ងៃពុធ ទី២៨ ខែសីហានេះ តម្លៃប្រាក់យ័នបានធ្លាក់ចុះ០.១៥%បន្ថែមទៀត ដែលក្នុង១ដុល្លារអាមេរិកមានតម្លៃរហូតដល់៧.១៧២២យ័ន ។

សូមបញ្ជាក់ជូនថា យុទ្ធសាស្ត្រទម្លាក់តម្លៃប្រាក់យ័នចិន គឺធ្វើអោយភាគីចិនចំណេញ និងទទួលបានផលច្រើន ដោយសារប្រាក់យ័នធ្លាក់ថ្លៃក្នុងពេលដែលចិនលក់ទំនិញអោយអាមេរិក ដែលអាមេរិកត្រូវចំណាយប្រាក់យ័នច្រើនអោយចិន ប៉ុន្តែតម្លៃប្រាក់យ័ន នឹងកើនឡើងវិញ ពេលដែលចិនទិញទំនិញពីអាមេរិក ដែលចិននឹងចំណាយប្រាក់យ័នតិច ៕