ប្រធានាធិបតីរបស់ប្រទេសរុស្ស៊ីលោក ផ្លាឌីមៀរ ពូទីន បានប្រកាសថា នៅដើមឆ្នាំ២០១៩នេះ លោកនឹងដាក់អោយប្រើប្រាស់នូវគ្រាប់មីស៊ីលដែលមានល្បឿនលឿនជាងសម្លេង (Hypersonic missile system) និងជាប្រភេទគ្រាប់មីស៊ីលដែលប្រព័ន្ធខែលការពារមីស៊ីលរបស់អាមេរិកចាប់មិនបាន ។
ការប្រកាសរបស់លោក ពូទីន ត្រូវបានធ្វើឡើងក្រោយពីកងទ័ពជំនាញរុស្ស៊ី បានបាញ់សាកល្បងដោយជោគជ័យនូវគ្រាប់មីស៊ីលប្រភេទថ្មីនេះ ។
សូមបញ្ជាក់ជនថា មីស៊ីលដែលមានល្បឿនលឿនជាងសម្លេង (Hypersonic missile system) នេះ អាចហោះហើរបានក្នុងល្បឿន ១៥០០០ម៉ាយក្នុងមួយម៉ោង ដែលប្រហាក់ប្រហែលជិត ២ម៉ឺនគីឡូម៉ែត្រក្នុងមួយម៉ោង ៕