ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋាភិបាល​កម្ពុជា៖សម្រេច​ទិញ​ថាមពល​អគ្គិសនី​ផលិតដោយធ្យូងថ្ម​ ២៤០០មេហ្កាវ៉ាត់​ ពី​ប្រទេស​ឡាវ

ភ្នំពេញ៖ លោកផៃ ស៊ីផាន អ្នក​នាំពាក្យរដ្ឋាភិបាល ឲ្យដឹងថា កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែកញ្ញានេះ បានសម្រេចអនុម័តលើ “ការធានារបស់រាជរដ្ឋាភិបាលសម្រា​ប់​គម្រោងទិញថាមពលអគ្គិសនីផលិត ដោយធ្យូងថ្ម ២៤០០ មេហ្កាវ៉ាត់ ពីប្រទេសឡាវ”។

លោកផៃ ស៊ីផាន បញ្ជាក់ថា សម្រាប់របៀបវារៈនៃកិច្ចប្រជុំពេញអង្គក្នុងសប្តាហ៍នេះរួមមាន៖

១)ការធានារបស់រាជរដ្ឋាភិបាលសម្រាប់គម្រោងទិញថាមពលអគ្គិសនីផលិតដោយធ្យូងថ្ម ២៤០០ មេហ្កាវ៉ាត់ពីប្រទេសឡាវ។

២)បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តយល់ព្រមពីស្ថាប័ននីតិប្បញ្ញត្តិ​លើ៖ ២.១- កិច្ចព្រមព្រៀងអាស៊ានស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។ ២.២- កិច្ចព្រមព្រៀងស្តីពីការបង្កើតក្របខណ្ឌសម្ព័ន្ធភាពថាមពលព្រះអាទិត្យអន្តរជាតិ៕