ប្រធានាធាធិបតីប្រទេសហ្វីលីពីន លោក Rodrigo Duterte បានថ្លែងនៅថ្ងៃពុធ ទី១១ ខែកញ្ញានេះថា ប្រទេសចិននឹងផ្តល់ធនធានឧស្ម័ន៦០%ឲ្យប្រទេសហ្វីលីពីន ក្នុងគម្រោងរួមគ្នាក្នុងការរុករកឧស្ម័នធម្មជាតិនៅសមុទ្រចិនខាងត្បូង ។
លោក Rodrigo Duterte បានបន្តថា ប្រធានាធិបតីរបស់ប្រទេសចិន លោក ស៊ី ជីនពីង បានសន្យាជាមួយលោក ក្នុងជំនួបនៅពេលថ្មីៗនេះថា ហ្វីលីពីននឹងបានទទួលផលធនធានឧស្ម័ន៦០% ហើយចិននឹងទទួលផល៤០%ក្នុងគម្រោងនេះ ។
លោក Rodrigo Duterte បានលើកយកការសន្យារបស់លោក ស៊ី ជីនពីង ដែលបានសន្យាថា គម្រោងរួមគ្នារវាងហ្វីលីពីន និងចិន ក្នុងការរុករកធនធានឧស្ម័ននៅសមុទ្រចិនខាងត្បូង ដែលមានតម្លៃទឹករាប់ពានលានដុល្លារអាមេរិក នឹងចាប់ផ្តើមដំណើរការនៅឆ្នាំ២០២៤ខាងមុខ ប្រសិនបើហ្វីលីនទុកមួយឡែកនូវសេចក្តីសម្រេចរបស់តុលាការមជ្ឈត្តកម្មអន្តរជាតិប្រឆាំងចិន ៕