កំពង់ឆ្នាំង៖ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង កំពុងរងនូវកាចោទពីលោក សុខសុវណ្ណ វឌ្ឈនាសាប៊ុង ប្រធានគណបក្សខ្មែរក្រោក និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ថា យកដីរដ្ឋនិងដីបន្ទាយទាហានចំនួន៨កន្លែងជាកម្មសិទ្ធិផ្ទាល់ខ្លួន ។
យោងតាមអាខោនហ្វេសប៊ុកលោកWilliam Gaungបានឲ្យដឹងនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩នេះថាដីរដ្ឋ ដីបន្ទាយទាហាន ៨ កន្លែង ត្រូវបានលោក ឈួរ ច័ន្ធឌឿន អភិបាលខេត្តកំពង់ឆ្នាំង លេបយកមកធ្វេីជាកម្មសិទ្ធផ្ទាល់ខ្លួន ។
ក្រោយសមាជិកឧត្តមក្រុមប្រឹក្សាប្រតិភូខ្មែរក្រោកបេីកការស៊េីបអង្កេត២ខែកន្លងមក យេីងបានពិនិត្យឃេីញបញ្ហាស្មោគគ្រោកថ្មីៗបន្ថែមទៀតដែលកំពុងសំងំក្នុងខេត្តកំពង់ឆ្នាំង បន្ទាប់ពីករណីមុនយេីងខ្ញុំបានស្រាវជ្រាវរកឃេីញ ម្ដងហេីយចំពោះភាពមិនប្រក្រតីនៃការយកដីអនុក្រឹត្យ របស់រដ្ឋាភិបាលត្រូវប្រទានកម្មដល់ពលរដ្ឋទៅអោយក្រុមហ៊ុនឯកជនដោយចេញប្លង់ទាំងខុសនីតិវិធី ។
ករណីមុនគឺបន្ទាប់ពីយេីងខ្ញុំរាយការណ៍ផ្ទាល់ជូនសម្ដេចតេជោ រាជរដ្ឋាភិបាលក៏ដាក់វិធានការចេញ សជណ លេខ ១២៩៦ ឲ្យពិនិត្យសាជាថ្មី។
បច្ចុប្បន្នសមាជិកឧត្តមក្រុមប្រឹក្សាគណបក្សខ្មែរក្រោកបានរកឃេីញទៀតថា មានដីរដ្ឋជាច្រេីនកន្លែងដែលលោក ឈួរ ច័ន្ទឌឿន បានយកមកធ្វេីជាកម្មសិទ្ធផ្ទាល់ខ្លួន ក្នុងនោះមាន ដី៨ទីតាំងជាដីអតីតតារាងបាល់ ដីបន្ទាយទាហាន ដែលឋិតក្នុងស្រុកទឹកផុសហេីយដីទាំងអស់សុទ្ធសឹងជាដីរបស់រដ្ឋហេីយក្នុងចំណោមដី ៨ទីតាំង មាន៧ទីតាំងជាដីឃុបឃិតធ្វេីប្លង់រឹងរួច និងបានលក់មួយទីតាំងអោយជនឈ្មោះ អ៊ុក រស់ ប្រធានមន្ទីររ៉ែនិងថាមពលខេត្តកំពង់ឆ្នាំង ក្នុងចំណោមដីមានប្លង់រឹងទាំង៧គឺរួមមាន
1៖លេខប័ណ្ណ 1776 ទំហំ 3.0058ហិចតា(ដីដូរជាមួយបន្ទាយវរះសេនាតូចលេខ១ )
2៖ លេខប័ណ្ឌ 566ទំហំ 0.1157 ហិចតា
3៖ លេខប័ណ្ណ 567ទំហំ 0.1490 ហិចតា
4៖ លេខប័ណ្ឌ 1402 ទំហំ 0.7291 ហិចតា (ទីតាំងនេះបច្ចុប្បន្នជួលអោយក្រុមហ៊ុន ធ្វើផ្លូវលេខ53)
5៖ លេខប័ណ្ណ 1414ទំហំ 0.2642 ហិចតា(ដីនេះជាដីបាសាំងទឹករបស់កងទ័ពបច្ចុប្បន្នបានលក់ឲ្យទៅលោក អ៊ុក រស់ ប្រធានមន្ទីររ៉ែនិងថាមពល ខេត្តកំពង់ឆ្នាំងបាត់ទៅហើយ ។
6៖ លេខប័ណ្ណ1399ទំហំ0.1527 ហិចតាដីនេះជាប់ផ្លូវរថភ្លេីង
7៖ លេខប័ណ្ណ 1384 ទំហំ 12801ម៉ែតការ៉េ ដីអតីតតារាបាល់ ទាត់។
សរុបដីចំនួន៧ប័ណ្ណខាងលេី របស់លោកចៅហ្វាយខេត្តគឺមាន ទំហំ៥៦៩៦៦ម៉ែត្រការ៉េជាង៥ហិកតា ដោយមិនទាន់គិតមួយប្លង់ជិតធានាគារអេស៊ីលីដា។
ដី៨ទីតាំងនេះ ដែលជាដីរបស់រដ្ឋនេះគឺ ខាងគណបក្សខ្មែរក្រោក អះអាងថា មានឯកសារ ភស្តុតាង គតិយុត្តិ គ្រប់គ្រាន់សម្រាប់រៀបចំជារបាយការណ៍បញ្ជូនទៅប្រមុខរាជរដ្ឋាភិបាល ដោយមិនបានបូកបញ្ចូលជាមួយដី២០ទីតាំងផ្សេងទៀតនៅតំបន់ព្រៃលិចទឹក តំបន់ត្រីពង និងក្នុងទីរួមខេត្តដែលជាដីរដ្ឋនោះទេ ព្រោះខណៈនេះយេីងខ្ញុំកំពុងបន្តស្រាវជ្រាវស៊េីបអង្កេតបន្ថែមទៀត ។
គណបក្សខ្មែរក្រោក សង្កត់ធ្ងន់ថា “យេីងខ្ញុំសង្ឃឹមថា បណ្ដាមន្ត្រីទាំងអស់ដែលរាជរដ្ឋាភិបាលប្រគល់អំណាចអោយធ្វេីជាសេនាធិការរបស់រាជរដ្ឋាភិបាលក្នុងការបំរេីពលរដ្ឋ សូមមេត្តាចៀសវាងករណីដូចនេះ បេីមិនដូចនេះថ្ងៃខាងមុខ នឹងដល់វេនអស់លោកម្ដងដូចគ្នា”។
សូមបញ្ជាក់ជូនថា ដី៨ទីតាំងនេះ ដែលជាដីរបស់រដ្ឋនេះគឺយេីងខ្ញុំមាន ឯកសារ ភស្តុតាង គតិយុត្តិ គ្រប់គ្រាន់សម្រាប់រៀបចំជារបាយការណ៍បញ្ជូនទៅប្រមុខរាជរដ្ឋាភិបាល ដោយមិនបានបូកបញ្ចូលជាមួយដី២០ទីតាំងផ្សេងទៀតនៅតំបន់ព្រៃលិចទឹក តំបន់ត្រីពង និងក្នុងទីរួមខេត្តដែលជាដីរដ្ឋនោះទេ ព្រោះខណៈនេះយេីងខ្ញុំកំពុងបន្តស្រាវជ្រាវស៊េីបអង្កេតបន្ថែមទៀត ។
យេីងខ្ញុំសង្ឃឹមថា បណ្ដាមន្ត្រីទាំងអស់ដែលរាជរដ្ឋាភិបាលប្រគល់អំណាចឲ្យធ្វេីជាសេនាធិការរបស់រាជរដ្ឋាភិបាលក្នុងការបំរេីពលរដ្ឋ សូមមេត្តាចៀសវាងករណីដូចនេះ បេីមិនដូចនេះថ្ងៃខាងមុខ នឹងដល់វេនអស់លោកម្ដងដូចគ្នា។
ពាក់ព័ន្ធនឹងការចោទប្រកាន់នេះ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩នេះ រដ្ឋបាលខេត្តកំពង់ឆ្នាំងបានចេញសេចក្តីប្រកាសមួយ ឆ្លើយតបនឹងគណនីហ្វេសប៊ុកឈ្មោះ William Guang ទម្លាយឯកសារ ដែលលោកអភិបាលខេត្តកំពង់ឆ្នាំងលេបយកដីរដ្ឋដីបន្ទាយទាហាន ៨កន្លែងធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ។
សូមអានសេចក្តីប្រកាសដូចខាងក្រោម៖